
(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ជុំនាញខាងប្រព្រឹតបទល្មើសបំផ្លាញធនធានធម្មជាតិព្រៃឈើរបស់ក្រុមហ៊ុន សំអឿនសុវណ្ណ ក្នុងព្រៃព្រះរកានិងរលាយរយះពេលយ៉ាងខ្លីខាងមុខនេះ
ចេញផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩
ខេត្តព្រះវិហារ : កាន់តែខ្លាំងក្លាជាងមុនហើយ ខណៈប្រធានមន្ទីរបរិស្ថានខេត្តលោកអ៊ា សុខានិងនាយដែនជម្រកសត្វព្រៃព្រះរកា លោកយ៉ាន ប៊ុនធឿន កំពុងសង្ងំធ្វេីមិនដឹងរបៀបកន្ទេលធំបន្លំដេក។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈេីព្រះរកា ក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេល២សប្ដាហ៍ចុងក្រោយនេះ បទល្មើសកាប់ព្រៃឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា មានសភាពកាន់តែខ្លាំងក្លាជាងមុនទៅទៀត ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់សោះឡើយ។ ប្រជាសហគមន៍ការពារព្រៃឈេីព្រះរកា បានឲ្យដឹងថា មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា យ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
រីឯលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសកាប់ឈើក្នុងព្រៃព្រះរកា កំពុងកំរេីករាលដាលឡើងវិញយ៉ាងគឃ្លេីននិងច្បាប់ស្តីព្រៃឈេី។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា កន្លងមកគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនបានចាត់វិធានការបង្ក្រាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរកា ក៏ដូចជាតំបន់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ នៅឡើយ។ ដូច្នេះហើយទើបមានក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន សំអឿន សុវណ្ណ និងក្រុមហ៊ុនអង្គរប្លាយវូដ ហ៊ានបន្តសកម្មភាពបំពានកាប់ឈើនៅក្នុងព្រៃព្រះរកា ក៏ដូចជាប្រមូលទិញឈើដែលក្រុមឈ្មួញនិងក្រុមជនល្មើសដឹកជញ្ជូនចេញពីព្រៃព្រះរកា ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
សូម្បីតែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ បើទោះបីរយៈពេល២សប្ដាហ៍ចុងក្រោយនេះ បទល្មើសកាប់ឈើ ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា មានការកើនឡើងយ៉ាងគំហុកក៏ដោយ។
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃព្រះរកា បានឲ្យដឹងថា ប្រសិនបើលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក អ៊ា សុខា ប្រធានមន្តីរបរិស្ថានខេត្តព្រះវិហារ មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសបំផ្លាញព្រៃព្រះរកា គឺគ្មានឈ្មួញឬជនល្មើសណាអាចហ៊ានកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា បានឡើយ។ ប៉ុន្តែជាក់ស្ដែងលោក ប្រាក់ សុវណ្ណ និងលោក អ៊ា សុខា សម្ងំស្ងៀមហើយទុកឲ្យលោក យ៉ាន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃព្រះរកា និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទើបមានក្រុមឈ្មួញ ក្រុមជនល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា នៃស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងគឃ្លើន។
បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរជឿរតាមរបាយការណ៍របស់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក យ៉ាន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃព្រះរកា តទៅទៀតទេព្រោះបទល្មើសបំផ្លាញព្រៃព្រះរកា កំពុងរាលដាលយ៉ាងពេញទំហឹងនៅក្មុងស្រុកទាំងបីស្រុកខាងលេីនេះ៕ ដោយ:ស្ម័គ្រជាតិ