(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា ត្រូវ ​នគរបាល​សហការគ្នា ឃាត់ខ្លួនបានចំនួន១១នាក់!

ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០១៩

ភ្នំពេញ ​៖ ​នគរបាល​នាយកដ្ឋាន​ចារកម្ម​ ក្រសួងមហាផ្ទៃ​ សហការជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះបង្ក្រា​ប​ ទីតាំង​មួយ​កន្លែង​ដែលក្រុមជនជាតិចិន​សង្ងំ​ លាក់ខ្លួន​ ចាប់ជំរិត​ ​​និង​ធ្វើទា​រុណកម្ម​ដើ​ម្បី​យក​​​​​​​​ប្រាក់​​ ការធ្វើ​ឡើង​នេះ​ ក្រោយទទួលពាក្យបណ្តឹងសាច់​ញាតិជនរងគ្រោះដែលត្រូវក្រុមនេះធ្វើ​ទារុណកម្មជំរិតទាប្រាក់​ពេលកន្លងមក។

​ប្រតិបត្តិ​ការនេះនៅវេលាម៉ោង​១១ ​និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិ​កា ​​ឆ្នាំ២០១៩​ នៅចំណុច ក្នុងបុរីព្រីមថោនផ្ទះលេខ១០៩​ ផ្លូវលេខ១០៩​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។

​លោកវរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍​សែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអ​ស់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប។

​ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យទាំង១​១នាក់ និង​សម្ភារៈពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំទៅបន្តនីតិវិធី នៅក្រសួងមហាផ្ទៃ ៕ដោយ:ភ្នាក់ងារ