(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ខ្លាំងមែនមេឈ្មួញ ឈ្មោះម៉ៅ​ សារ៉េត នៅតែបន្តការដឹកជព្ជួានឈើសិប្បកម្មអត់ច្បាប់ ជារាងរាល់ថ្ងៃមើលទៅលោក អ៊ឹម សៅវរិទ្ធ និងលោក សូត ស៊ីសុខឃាង មិនអាចទប់ស្កាត់ឬបង្រាបបាន…!

ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តឧត្ដរមានជ័យ ៖នៅវេលាម៉ោង ១ៈ​០០នាទីទៀបភ្លឺត្រូវនឹង ថ្ងៃទី ១០ ខែ វិច្ឆិិកា ឆ្នាំ២០១៩ គេឃើញរថយន្តកាមរីកែឆ្នៃកាត់គូទនិងតទ្រុងឡើងលើពីគ្រឿងដឹកជព្ជួានសិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ដែលគេស្គាល់ថាជារថយន្តមេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដឹកជញ្ជូនទៅបានយ៉ាងរលូនដោយមិនរំខាន់ មន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច ជំនាញពាក់ពន្ធ័និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើនោះឡើយ។

ពលរដ្ឌស្មានមិនខុសទេគឺសង្ស័យថាមេឈ្មួញឈ្មោះ ម៉ៅ សារ៉េត បានបង់លុយផ្តាច់មុខជួនលោក អ៊ឹម សៅវរិទ្ធ​ នាយខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តនិងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ខេត្តឧត្តរមានជ័យរួចហើយទេដឹង.? បានជាកូនចៅរបស់លោកបើកដៃអោយមេឈ្មួញរូបនេះ ធ្វើការដឹក
ជព្ជួានឈើសប្បិកម្មកែឆ្នៃអត់ច្បាប់ទៅយ៉ាងងាយស្រួលបែបនេះ។

ប្រភពៈបានបព្ជាក់ថា មេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដែលល្បីរាប់ឆ្នាំខាងដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួច អត់ច្បាប់ ម្នាក់នេះមានភាពស្អិតល្មួតជាមួយនិងមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ​ រដ្ឋបាលព្រៃឈើ ជាពិសេសមេខាងលើនិងបានរត់ការបង់លុយតាមដងផ្លូវឲ្យអាជ្ញាធរ មានសមត្ថកិច្ចរួចរាល់អស់ហើយថែមទាំង បង់លុយគ្រប់ជើងពេលគេដឹកជព្ជួានឈើសិប្បកម្មកែឆ្នៃចេញពីស្រុក ត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅចែកចាយតាមបណ្ដាលខេត្តដូចជាខេត្ត សៀមរាបនិងខេត្ត
បន្ទាយមានជ័យជាដើម។

តើលោក អ៊ឹម សៅវរិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើនិងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្ម អាចចាត់វិធានការទៅលើមេឈ្មួញឈ្មោះម៉ៅ​ សារ៉េត ដែលទេ.?ចំពោះការដឹកជព្ជួាន ឈើសិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ ឬមួយដូចគេនិយាយមែនថា លោកទាំងពីបានត្រូវមន្តសន្ដំប្រាក់ដុល្លា របស់មេឈ្មួញឈ្មោះម៉ៅ​ សារ៉េត ហើយទេដឹង បានជាមិនដែលចេញវិធានការបង្រ្កាបនិងទប់ស្កាត់បែជាបណ្ដែរបណ្ដោយអោយឈ្មួញរូបនេះធ្វើផ្ជុះធ្វើភ្លៀងដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃនេះបានម៉ាសេរី។

សូមឯកឧត្ដម ប៉ែន កុសល្យអភិបាលនៃគណះអភិបាលខេត្តគួរចេញវិធានយ៉ាងក្តៅគគុកផងក្នុងការបង្រាបទប់ស្កាត់ទៅបទល្មើសនិងជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើរបស់មេឈ្មួញឈ្មោះម៉ៅ សារ៉េត ផងទាន បើពុំដូច្នោះទេនិងមានករណី ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់កាន់តែច្រើន មិនគោរពច្បាប់ មិនទុកច្បាប់ក្នុងកែវភ្នែក៕ដោយៈ ភ្នាក់ងារ