(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)បង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លី ឃាត់មនុស្សទាំង១៦នាក់ នៅព្រះសីហនុ

ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤វិច្ឆិកា២០១៩ ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ក្នុងប្រតិបត្តិការដែលអជ្ញាធរអះអាងថា ជាការបង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លីនៅ ភូមិគគីឃុំបិតត្រាំងស្រុកព្រៃនប់(ពយម៉ាចូវ) ។

សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្សយ័ពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មាន ការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣វិច្ឆិកា២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀតដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហឹង្សា ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខ្លះទៀតផង ហើយភ្លាមៗ ក្រោយឃាត់ខ្លួន ជនសង្សយ័ទាំង១៦នាក់ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី ។

ទោះជាយ៉ាងនេះក្តី គិតមកត្រឹមវេលាថ្ងៃត្រង់ដដែលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពី ជនសង្សយ័ទាំង១៦នាក់នោះ ថាមានប៉ុន្មានអ្នកដែលអាចជាប់ទោសទណ្ឌនិងប៉ុន្មានអ្នក អាចនឹងដោះលែងវិញ ឬយ៉ាងណានោះទេ ដោយរង់ចាំការស្រាវជ្រាវនិងសាកសួរបញ្ចប់។

ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ញ៉ែម សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
២-ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៣-ឈ្មោះ ហែម កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ស ឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៦-ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៧-ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ឆ្នាំង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៨-ឈ្មោះ ភាន វៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៩-ឈ្មោះ ណយ ធួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១០-ឈ្មោះ ហែម ទន់ដែន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១១-ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១២-ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដពោធិ៍សាត់ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៣-ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៤-ឈ្មោះ ងិន អាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៥-ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដឧត្ដមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
១៦-ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ៕t