(គេហទំព័រសារព័ត៌មាន​ ស្ម័គ្រជាតិ)ឃាតកម្មដ៏សាហាវ ឃាតកអារកសម្លាប់នារីវ័យក្មេងម្នាក់ ស្លាប់ក្នុងថ្លុកឈាម គួរឲ្យរន្ធត់

ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅក្នុង ភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ ត្រូវឃាតកអាករសម្លាប់ យ៉ាងព្រៃផ្សៃ។

ករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងថ្លុកឈាមនេះ បានកើតឡើងនៅវេលាម៉ោង៦ និង០០នាទី ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩។ ខណៈនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងមិនអនុញ្ញាត្តិឲ្យក្រុមអ្នកសារព័ត៌មានទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។

ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញ មានកម្មករ កម្មការិនី ប្រជាពលរដ្ឋ ចោមរោមយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

កម្មករបម្រើការងារជាមួយជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ​ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ យីហោ ធី វ៉ាយ អេឡិកទ្រិក ឯ.ក។

ទោះជាយ៉ាងណា ឃាតកម្មសាហាវ ឃាតកអារកសម្លាប់នារីវ័យក្មេងម្នាក់ ស្លាប់ក្នុងថ្លុកឈាម កាត់ព្រឹកតែម្តង …!!!

ONEws/ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅក្នុង ភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ ត្រូវឃាតកអាករសម្លាប់ យ៉ាងព្រៃផ្សៃ។

ករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងថ្លុកឈាមនេះ បានកើតឡើងនៅវេលាម៉ោង៦ និង០០នាទី ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩។ ខណៈនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងមិនអនុញ្ញាត្តិឲ្យក្រុមអ្នកសារព័ត៌មានទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។

ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញ មានកម្មករ កម្មការិនី ប្រជាពលរដ្ឋ ចោមរោមយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

កម្មករបម្រើការងារជាមួយជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ​ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ យីហោ ធី វ៉ាយ អេឡិកទ្រិក ឯ.ក។

ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្មឬ យ៉ាងណានោះទេ ត្រូវរង់ចាំការស្រាវជ្រាវបន្ត៕