(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)កងរាជអាវុធហត្តសហការណ៍មន្រ្តីជុំនាញបង្ក្រាបទីតាំងសិប្បកម្មស្តុបឈើ៧កន្លែង

ចេញផ្សាយថ្ងៃទី23​ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តឧត្តរមានជ័យ ទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនឹងស្តុមឈើ៧កន្លែងត្រូវបានកងរាជអាវុធហត្តស្រុកអន្លង់វែងសហការណ៍ជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបចាប់ពីថ្ងៃទី២០នឹង២១វិច្ឆិកា២០១៩។ហេតុការណ៍បង្ក្រាបនេះស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯកងួន ទ្ធី រិទ្ធមេបញ្ជាការអាវុធហត្តស្រុកអន្លង់វែងបានឲ្យដឹងថា យោងតាមបទបញ្ជាពីឧត្តមសេនីយ៍ឯកសៅ សុខាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោកបានដឹកនាំកងកំលាំងអាវុធហត្ថនឹងធ្វើការសហការណ៍ជាមួយកំលាំងមន្រ្តីជុំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាបចាប់ពីថ្ងៃទី២០រហូតមកទល់នឹងថ្ងៃទី២១វិច្ឆិកានេះបានចំនួន៧ទីតាំងសិប្របកម្មដោយរឹបអូសឈើដែលមិនទាន់កែច្នៃជាគ្រឿងសង្ហារឹមចំនួនជាង៥០មែត្រកូប លោកបានបញ្ចាក់ថាក្នុងការបង្ក្រាបនេះត្រូវបានចុះធ្វើការបង្ក្រាប់ជាបន្តបន្ទាប់ទៀត

ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិស្រះឈូកបានឲ្យដឹងថា រោងសិប្បកម្មនៅក្នុងភូមិនេះគឺពួកគាត់បានប្រមូលទិញពីប្រជាពលរដ្ឋក្នុងស្រុកដែលកាប់កាត់នៅតាមតំបន់ព្រៃនឹងនៅតាមស្រែចំការរបស់ពួកគាត់ផងដែរដោយទីតាំងសិប្បកម្មកែច្នៃទាំងនេះពុំមានព្រៃគប់សម្រាប់យកអនុផលព្រៃឈើមកកែច្នៃនោះទេ៕u