(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)គួរឲ្យអាណិតណាស់ហេតុតែក្រ…. បុរសម្នាក់ស៊ីឈ្នួលកាប់ចំការអោយគេ ត្រូវដើមឈើរលំកិនសង្កត់ពីលើបណ្តាលអោយស្លាប់ភ្លាមៗ…..

ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តកោះកុង : នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៣៥នាទីព្រឹក កម្លាំងអធិការដ្ឋាន បានទទួលពត៌មានពីប្រជាពលរដ្ឋតាមរយះទូសព្ទ័ មានករណីមនុស្សស្លាប់ ត្រូវដើមឈើរលំកិនសង្កត់ពីលើ នៅចំនុចព្រែកស្ងរ ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ជនរងគ្រោះ ឈ្មោះ ទូច ថេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកស៊ីឈ្នួលកាប់ចំការនៅចំនុចខាងលើ។

កម្លាំងអធិការដ្ឋាន និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់ និងអាជ្ញាធរ ភូមិ-ឃុំ-ពេទ្យប៉ុស្ដិ៍សុខភាពជ្រោយប្រស់ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យនឹងធ្វើកោសល្យវិច្ចយ័យ៉ាងលម្អិត តាមការសន្និដ្ឋាន ជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារឈើរលំកិនសង្កត់ពីលើពិតប្រាកដមែន ពេលពិនិត្យរួចរាល់កម្លាំងសម្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះទៅអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។