(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ពលរដ្ឋរិះគន់ថាមិនគួណារដ្ឋមន្រ្តីក្រសួងរ៉ែនិងឋាមពលចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុន ហេង ឆាតខនស្រ្តាក់សិនធ្វើអាជីវកម្មជីកកកាយរំលើងភ្នំចង្រ្កានយក្សដោយស្របច្បាប់នោះទេ

ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តឧត្ដរមានជ័យ៖រលាយអស់ហើយពេលនេះភ្នំចង្រ្កានយក្សដែលស្ថិតនៅចំណុចភូមិ ត្រពាំង ស្វាយ ឃុំប៉េង ស្រុកបន្ទាយអំពិល ត្រូវក្រុហ៊ុន ហេង ឆាតខនស្រ្តាក់សិនជីកកកាយ រំលើងភ្នំរបស់រដ្ឋនិងកិនថ្មលក់ដូចព្យុះសង្ឍរាដោយសម្អាងអាជ្ញាប័ណ្ណមួយសន្លឹករបស់រដ្ឋមន្រ្តីក្រសួងរ៉ែនិងឋាមពលធ្វើអាជីវកម្មបំផ្លាញភ្នំស្រប់ច្បាប់។

ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ភ្នំចង្រ្កានយកដែលជាសម្បិត្តរបស់រដ្ឋនិងជាកេរតំនែរតាំងពីដូនតារាប់មឺុនឆ្នាំត្រូវបានរលាយមួយរំពេជ្រ ដោយសារតែស្នារដៃ ក្រុម ហ៊ុន ហេង ឆាត ខនស្រ្តាក់សិនជីកកកាយរំលើងភ្នំកិនថ្មលក់និងពឹងផ្អែកទៅអាជ្ញាប័ណ្ណមួយសន្លឹកពីរដ្ឋមន្រ្តីក្រសួងរ៉ែនិងឋាមពលចេញអោយក្រុមហ៊ុនមួយនេះធ្វើអាជីកម្មស្រប់ច្បាប់និងធ្វើអាជីវកម្មកំទេចភ្នំដែលជាសម្បិត្តរដ្ឋយ៉ាងរង្គាល គ្មានមន្រ្តី ថ្នាក់ដឹកនាំខេត្ត មន្ទីក្រសួងពាក់ពន្ធ័ណា ចុះទៅត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ ។

តាមប្រភពៈមួយបានបព្ជាក់ថា លោក ភុន ឡែន ប្រធានមន្ទីរ៉ែនិងឋាមពលប្រចាំខេត្តឧត្ដរមានជ័យកំពុងតែអង្គុយសោយសុខលើកំនមាស់ប្រាក់និងបណ្ដែរបណ្ដោយអោយក្រុមហ៊ុន​ ហេង ឆាតខនស្រ្តាត់សិន ជីកកកាយតាមអំពើចិត្ត។

ប្រភពៈបន្តថាអ្នកគ្រប់គ្រងអាជីវកម្មកិនថ្មអោយក្រុមហ៊ុនហេង ឆាតខនស្រ្តាត់សិនគឺលោក សាំង ប៊ុនថេនអតីតប្រធានមន្ទីសារណៈការនិងដឹកជព្ជួាន ខេត្តឧត្ដរមានជ័យតែពេលនេះត្រូវបានផ្ទេរតំណែងទៅកាន់ខេត្តក្រចេះបាត់ហើយ

ប្រជាពលរដ្ឋបានធ្វើការសូមណូមពរ​ ដល់មន្រ្តីថ្នាក់ដឹកនាំថ្នាក់ខេត្ត មន្ទីក្រសួងពាក់ពន្ធ័ ជាពិសេសសម្ដេច អគ្គសេនាវតីតេជោហ៊ុន សែនប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាច្រកកម្ពុជា​ជ្រាប់ពីរឿងនេះផងទានបើពុំដូច្នោះទេ ភ្នំចង្រ្កានយក្សដែលជាសម្បិត្តរដ្ឋនិងត្រូវរលាយដោយសារតែក្រុមហ៊ុន ហេង ឆាតខនស្រ្តាត់សិនធ្វើអាជីវកម្មជីកកាយរំលើងកិនថ្មលក់អស់ហើយ។

ជុំវិញករណីខាងនេះក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ភុន ឡែន ប្រធានមន្ទីរ៉ែនិងឋាមពលបានទេព្រោះខលតាមប្រពន្ធ័លេខ ០១២ ៦៤៤ ៨៨៧ អត់ចូលរីឯលោក សាំង ប៊ុន ថេនអតីតប្រធានមន្ទីសារណៈការនិងដឹកជព្ជួានបានអោយដឹងថា ក្រុមហ៊ុន ហេង ឆាតខនស្រ្តាត់សិនលោកជាអ្នកគ្រប់គ្រង និងមានអាជ្ញាប័ណ្ណចេញពីរដ្ឋមន្រ្តីក្រសួងរ៉ែនិងឋាមពល ហើយអាជ្ញាប័ណ្ណនេះមានសុពលភាពរយៈពេល២ឆ្នាំទើបធ្វើម្ដង(ទូរសព្ទ័លោក សាំង ប៊ុន ថេន ០៩៧ ៦៦៦ ៣១៩៦)៕ដោយ: ភ្នាក់ងារ