(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)នាយឧត្តមសេនីយ៍​ សៅ​ សុខា អញ្ជេីញធ្វេីបាឋកថាចែករំលែកចំណេះដឹង​ដល់យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ!

ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

ភ្នំពេញ៖​ ព្រឹកថ្ងៃសុក្រ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅសាកលវិទ្យល័យការពារជាតិ​ លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានអញ្ជេីញធ្វេីបាឋកថាចែករំលែកចំណេះដឹង​ដល់យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ​ ។​

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក​ នាយឧត្តមសេនីយ៍​ សាស្ត្រាចារ្យ​ ជា​ តារា​ ទីប្រឹក្សា​ផ្ទាល់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងជាសាកលវិទ្យាធិការ​ សាកលវិទ្យាល័យ​ការពារជាតិ​,​ សាកលវិទ្យាធិការរង,​ នាយរងសេនាធិការ​ ស្នងការ​ ស្នងការរង​ យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមជាច្រេីនរូបទៀត។ដោយ:ភ្នាក់ងារ