(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតី​ ចំនួន​ ០៧ទីតាំង​ និងឃាត់មនុស្សបានចំនួន​ ០៦នាក់​

ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩

(ភ្នំពេញ​) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ គ្រឿងញៀន​ បានសហការជាមួយកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលចំនួន​ ០៣ប៉ុស្ដិ៍ រួមមាន ប៉ុស្ដិ៍នគរបាលផ្សារថ្មីទី៣ ប៉ុស្ដិ៍នគរបាលបឹងរាំង​ និងប៉ុស្ដិ៍នគរបាលចតុមុខ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការធ្វើការបង្ក្រាបបានករណីផលិតស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតីចំនួន​ ០៧ទីតាំង​ សរុបមនុស្សបានចំនួន​ ០៦នាក់​ ដែលមានដូចខាងក្រោម

-ប៉ុស្ដិ៍នគរបាលផ្សារថ្មីទី៣ កម្លាំងធ្វើការឃាត់បានចំនួន​ ០៣ទីតាំង មនុស្សចំនួន​ ០២នាក់ ដកហូតបានស្លាកលេខចំនួនសរុប​ ២២ស្លាកលេខ ក្នុងនោះមានស្លាកលេខសុីវិល​ ១០ស្លាកលេខ ស្លាកនគរបាលចំនួន​ ០៣ស្លាកលេខ ស្លាកលេខខេមរភូមិន្ទចំនួន​ ០៥ស្លាកលេខ ស្លាកលេខរថយន្តចំនួន​ ០៣ស្លាកលេខ ស្លាកលេខអ្នកការសែត​ចំនួន ០១ស្លាកលេខ កុំព្យូទ័រចំនួន​ ០២គ្រឿង ម៉ាសុីនកាត់ស្ទីកគ័រ​ចំនួន ០២គ្រឿង ថ្នាំកំប៉ុង​ចំនួន ២៤កំប៉ុង កន្ត្រៃកាត់ស័ង្ហសីចំនួន​ ០២ដើម ដង្កាប់ចំនួន​ ០២ដើម និងកន្ត្រៃតូច​ចំនួន ០២ដើម។

-​ ប៉ុ​ស្ដិ៍នគរបាលបឹងរាំង កម្លាំងធ្វើការឃាត់​ ០៣ទីតាំង មនុស្សចំនួន​ ០៣នាក់ ដកហូតបានស្លាកលេខសរុបចំនួន​ ២០ស្លាកលេខ​ ក្នុងនោះមានស្លាករថយន្ដលេខសុីវិលចំនួន​ ០៣ស្លាកលេខ ស្លាកលេខរថយន្ដនគរបាលចំនួន​ ០៤ស្លាកលេខ ស្លាកលេខរថយន្ដខេរភូមិន្ទ​ ០២ស្លាកលេខ ស្លាកលេខម៉ូតូសុីវិលចំនួន​ ០៨ស្លាកលេខ ស្លាកលេខម៉ូតូនគរបាលចំនួន​ ០១ ស្លាកលេខម៉ូតូខេរភូមិន្ទចំនួន​ ០១ កន្ត្រៃកាត់ស័ង្ហសីចំនួន​ ០១ ដែកឆាបចំនួន​ ០១ ថ្នាំពណ៌ចំនួន​ ០៦កំប៉ុង។

-ប៉ុស្ដិ៍នគរបាលចតុមុខ កម្លាំងធ្វើការឃាត់​ ០១ទីតាំង មនុស្សចំនួន​ ០១នាក់ ដកហូតបានស្លាកលេខសរុប​ ៣៣ស្លាកលេខ​ ក្នុងនោះរួមមានស្លាកលេខរថយន្ដសុីវិលចំនួន​ ២១ស្លាកលេខ​ រថយន្ដរដ្ឋចំនួន​ ០២ស្លាកលេខ​ រថយន្ដចង្កូតស្ដាំចំនួន​ ០៣ ស្លាកលេខ​ ម៉ូតូខេរភូមិន្ទចំនួន​ ០៦ស្លាកលេខ​ ម៉ូតូសុីវិលចំនួន​ ០១​ កន្ត្រៃកាត់ស័ង្ហសី​ ០១ដើម កូនសោរលេខ១៤​ ចំនួន​ ០១ ម៉ាសុីនកាត់ស្ទីកគ័រចំនួន​ ០១ កុំព្យូទ័រចំនួន​ ០១គ្រឿង​ ថ្នាំពណ៌​ ចំនួន១៥កំប៉ុង ម៉ាសុីនដាប់ជ្រីចំនួន​ ០១។
-ចំពោះមុខ កម្លាំងជំនាញរបស់អធិការដ្ឋាន​ និងប៉ុស្ដិ៍ កំពុងកងសាងសុំណុំរឿង​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនូវត្តន៍តាមនិតិវិធីនៃច្បាប់៕ដោយ:ភ្នាក់ងារ