(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ស្លាប់៤នាក់ចំណែក២០០នាក់ទៀតកំពុងជួយសង្គ្រោះសង្ស័យពុលត្រសក់ មកពីថ្នាំសម្លាប់សត្វល្អិត?

ចេញផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩

(បន្ទាយមានជ័យ)៖ សេចក្តីបានឲ្យដឹងនៅរសៀល ថ្ងៃទី២ធ្នូឆ្នាំ២០១៩នេះថា៖ ករណីពុលត្រសក់ស្រូវ និងបន្លែធ្វើម្ហូបអាហារ នៅក្នុង មណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើគិតមកដល់ពេលនេះ មានយុវជនចំនួន៤នាក់ហើយបានស្លាប់ និងជាង២០០នាក់ទៀតកំពុងជួយសង្គ្រោះ ។

តាមមន្ត្រី ជំនាញ បានអះអាងថា៖ ករណីពុល នោះអាចផ្តើមមកពី ពុលត្រសក់និងបន្លែធ្វើម្ហូបអាហារ ដែលអ្នកជំនាញអះអាងថា៖មានជាប់ថ្នាំសម្លាប់សត្វល្អិត នៅពេលបរិភោគ ទៅធ្វើឲ្យមាន រាគរួស ក្អួតចង្អោរ ពុលសន្លប់ ជាបន្តបន្ទាប់ហើយត្រូវបាន បច្ចុប្បន្ន អ្នកពុលមួយចំនួន បានធូរស្រាល ជាបណ្តើរៗ ។

សូមជម្រាបថា ហេតុការណ៍ពុលត្រសក់ នេះបានកើតឡើងតាំង វេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី០១ខែ ឆ្នូ ឆ្នាំ២០១៩ ។
នៅមណ្ឌលជីវិតថ្មីភ្នំបាក់ដែល ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

យោងតាមសម្តីរបស់ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់បានអោយដឹងថា៖ យុវជនប្រមាណជាង២០០នាក់ក្នុងចំណោម៨២៦នាក់។

ដែលកំពុងអប់រំបន្សាបសារធាតុញៀនបាននិងកំពុងបញ្ជូនជាបន្តបន្ទាប់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីបន្ទាប់ពីសង្ស័យថា៖ បានពុលបន្លែត្រសក់ស្រូវ។

អ្នករងគ្រោះពីការពុលត្រសក់ស្រូវបានកើនដល់២១១នាក់ហើយ ខណៈអ្នកស្លាប់កើនឡើង ដល់ទៅ៤នាក់ ។
ក្រុមគ្រូពេទ្យនៅតែដុតដៃដុតជើងក្នុងការតាមដានព្យាបាលមិនប្រហែស ខ្លាចមានអ្នកគ្រោះថ្នាក់បន្តទៀត៕ដោយ: ភ្នាក់ងារ