(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)លោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ គ្មានឆន្ទះ ក្នុងការ បង្ការ ទប់ស្កាត់ បង្រ្កាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើអត់ច្បាប់និងដាក់កូនចៅគ្រប់កន្លែងអោយអង្គុយចាំប្រមូលលុយបទល្មើស

ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០

ខេត្តឧត្ដរមានជ័យ៖ក្រុមឈ្មួញជាច្រើនកំពុងតែធ្វើសកម្មភាពដឹកជព្ជួានឈើអត់ច្បាប់ឡើងកក្រើកខេត្តទៅហើយ បែរជាលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើអង្គុយនៅស្ងាម មិនព្រម ចាត់ការ គ្មានឆន្ទះក្នុងការ បង្ការ ទប់ស្កាត់ បង្រ្កាបនិងផ្គើននូវអ្វីដែលរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានដាក់ជូនកន្លង់មក មានតែដាក់កូនចៅគ្រប់ទីកន្លែងអោយអង្គុយចាំ ប្រមូលលុយពីបទល្មើសឈើនិងរាប់ក្បាល់ឡានយកលុយប៉ុណ្ណោះ។

តាមប្រភពៈពីសម្ថតកិច្ចស្រុកអន្លង់វែង បានបង្ហើបអោយដឹងថា រាលថ្ងៃមានក្រុមឈ្មួញឈ្មោះ ចែមុំ ឈ្មោះ មូរនិងឈ្មោះចែញ៉ាញ់ បានធ្វើសកម្មភាពដឹកជព្ជួានអត់ច្បាប់ចេញពីខេត្តព្រះវិហារ ឆ្លង់កាត់ស្រុកត្រពាំងប្រាសាទ​ ស្រុកអន្លង់វែងនិងមានដឹកពីស្រុកអន្លង់វែងផងដែរ ឆ្ពោះទៅចែកចាយ ដល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យទៅយ៉ាងរលូន មិនឃើញ មន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ​ សង្កាត់ ផ្នែក រដ្ឋបាលព្រៃឈើធ្វើការបង្រ្កាបសោះឡើយ។

ត្រូវបានគេសង្ស័យថា មន្រ្តីសម្ថតកិច្ចពាក់ពន្ធ័ខាងលើ មានការត្រូវរ៉ូវនិងនិងឃុបឃិតគ្នាជាប្រពន្ធ័បើកភ្លើងខៀវអោយក្រុមឈ្មួញធ្វើចរាចរណ៍ឈើយ៉ាងអនាធិបតេយ្យ ធ្វើព្យុះធ្វើភ្លៀង បំផ្លិចបំផ្លាញ់ព្រៃឈើនិងដឹកជព្ជួានឈើអត់ច្បាប់ ឆ្លងពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយយ៉ាងរលូននិងមានមន្រ្តីកងរាជអាវុធហត្ថម្នាក់ចេញមុខកាងឈើទៀតផង ។

ប្រភពៈដ៍ដែលបានបន្តថា ក្រុមមេឈ្មួញដឹកជព្ជួានឈើបីរូបខាងលើបានដើរអួតថាក្នុងខេត្តឧត្ដរមានគ្មានមន្រ្តីណាហ៊ានចាប់គេទេ ព្រោះរូបគេបានបង់លុយអោយសម្ថតកិច្ចអស់ហើយ ចង់សារព័ត៍មានផ្សាយអីផ្សាយទៅ អត់ខ្វល់ ។

នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២០ លោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យបានអោយអ្នកសារព័ត៍មានយើងខលទៅលោក វ៉ុន វ៉ាន់ រងផ្នែករដ្ឋបាលព្រៃឈើ ទៅព្រោះលោក បានចាត់ចែងរួចហើយ ឯលោក គង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើ កំពុងតែឈឺ។

សូមបព្ជាក់ផងដែរថា លោក វ៉ុន វ៉ាន់ជាមន្រ្តីរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ ចាំមើលថាលោកអាចបង្ការ ទប់ស្កាត់ បង្រ្កាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើអត់ច្បាប់បានដែរទេ .? លោក អ៊ឹម សៅវរិទ្ធនិងលោកវ៉ុន វ៉ាន មានឆន្ទះ ឬគ្មានឆន្ទះក្នុងការបង្រ្កាប៕ដោយៈសួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ