(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ក្រុមហ៊ុន S.2.V និងក្រុមហ៊ុនហ្វាញកំពុងសម្រុកដឹកជព្ជួានសត្វមាន់រស់ មាន់ពង ចូលមកប្រទេសកម្ពុជា តាមច្រកអត្តរជាតិអូរស្មាច់យ៉ាងគគ្រឹក គគ្រេងច្រើនលើសលុប និងបានផ្គើនសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម

ចេញផ្សាយថ្ងៃទី៧ ខែ៦ឆ្នាំ២០២០

ខេត្តឧត្ដរមានជ័យ៖ ក្រសួងកសិកម្មបានប្រកាសរឹតបន្តឹងនិងកាត់បន្ថយការនាំចូលសត្វរស់គ្រប់ប្រទេសពីប្រទេសជិតខាងតែបែជាក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញសម្រុកដឹកជព្ជួានមាន់រស់ មាន់ពងខ្លាំងជាងមុន តាមច្រកទ្វាអត្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យក្នុងមួយៗថ្ងៃរាប់មឺុនក្បាល សង្ស័យថាមានការឃិបឃិតបើកដៃពីមន្រ្តីជំនាញ។

សព្វថ្ងៃគេសង្កេតឃើញថា មានក្រុមហ៊ុន S.2.V និងហ៊ុនហ្វាញបានសម្រុកដឹកជព្ជួានមាន់រស់មាន់ពងពីប្រទេសថៃ​ចូលមកប្រទេសកម្ពុជាយើងតាមច្រកទ្វាអត្តរអូរស្មាច់និងធ្វើការចែកទៅដល់ រាជធានីភ្នំនិងបណ្ដារខេត្តមមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមប្រភពៈពីមន្រ្តីច្រកបានអោយដឹងថា ក្រុមហ៊ុន
S.2.V និងក្រុមហ៊ុនហ្វាញនូវតែធ្វើសកម្មភាពដឹកជព្ជួានសត្វមាន់រស់ មាន់ពង ចេញពីប្រទេសថៃក្នុងមួយៗថ្ងៃរាប់មឺុនក្បាលនិងបើកអោយឈ្មួញមកពីខេត្តព្រះវិហារចូលយកមាន់រាប់ពាន់ក្បាល់តាមចិត្តដាក់តាម យីឌុប ឡានកូរ៉េ ឡាឃ្លុប សង្ស័យថាមិនមានច្បាប់ ត្រឹមត្រូវ ហើយក្រុមហ៊ុននេះចង់គេចវេសន៍ក្នុងការបង់ពន្ធចូលរដ្ឋ។

ឃើញទង្វើលបែបនេះទើបគេហ៊ានដាក់ការសន្មត់ថាមន្រ្តីជំនាញបសុព្យាបាល(ពេទ្យសត្វ)
និងលោក សូតស៊ីសុខឃាងប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទជាអ្នកឃុបឃិតបើដៃអោយក្រុមហ៊ុននិងឈ្មួញធំៗចូលមកដឹកជព្ជួានសត្វមាន់រស់ មាន់ពងកាន់តែច្រើននិង លើសលុបជាងមុន ទោះជាក្រសួងរឹតបន្តឹង កាត់បន្ថយការនាំសត្វរស់ពីប្រទេសជិតខាងយ៉ាងណាក្ដី ក៍លោកសូត​ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងបក្ខពួកមិនគោរពតាមលិខិតនិងសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មដែរ។

ព្រោះការដឹកជព្ជួានសត្វមាន់រស់ មាន់ពងឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ជាប្រភពចំណូលដ៍សំខាន់របស់លោក សូតស៊ីសុខឃាង និងបក្ខពួក។

តើឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនិងឯកឧត្ដម តាន់ ផាន់ ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ជ្រាប់ដែរចំពោះមន្រ្តីក្រោមឱវាទរបស់ឯកឧត្ដមកំពុងប្រព្រឹត្តផ្ទុយនិងផ្គើនហ៊ានបើកដៃអោយក្រុមហ៊ុន និងឈ្មួញដឹកជព្ជួានសត្វមាន់រស់ មាន់ពង ចូលមកកម្ពុជាយើងលើសគោលការណ៍ដែលក្រសួងបានកំណត់៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ

Jo