(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)មេឈ្មួញឈ្មោះចែ​ មុំនិង ចែ ធី ដឹកជព្ជួានសិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់រាល់យប់ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្ដរមានជ័យ អាជ្ញាធរមានសម្ថតកិច្ច សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប

ចេញផ្សាយថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០
ដោយ:សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញជើងខ្លាំងឈ្មោះចែ មុំ ចែ ធីដឹកជព្ជួានសិប្បកែឆ្នៃទ្វា បង្អួច អត់ច្បាប់ រាល់យប់ចេញពីខេត្តព្រះវិហារ ឆ្លង់កាត់ស្រុកត្រពាំងប្រាសាទ​ ស្រុកអន្លង់វែងនិងស្រុក បន្ទាយអំពិល ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូន មិនឃើញមន្រ្តីអាជ្ញាធរ មានសម្ថតិច្ច សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើធ្វើការបង្រ្កាប មានតែអ្នកហែរហមចាំមើលផ្លូវប៉ុណ្ណោះ។

បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់ប្រចាំការនៅស្រុកអន្លង់វែងបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានយើងថា ជារាល់យប់មានមេឈ្មួញជាច្រើនបានធ្វើសកម្មភាពដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួចអត់ច្បាប់ តាមរថយន្ត វីគោ នីសាន់ ណាវ៉ារ៉ា រថយន្តសាំយ៉ុង មកពីខេត្តព្រះវិហារ ឆ្លងកាត់បីស្រុកទៅយ៉ាងរលូន និងមានមន្រ្តីសម្ថតកិច្ចជាអ្នកមើលផ្លូវអោយក្រុមឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើអត់ច្បាប់ទៀតផង។

ប្រភពៈដដែលបានបន្តថាតាំងពីបាត់មុខមេឈ្មួញជើងខ្លាំងឈ្មោះចែញ៉ាញមួយរយៈ ពេលនេះឡើងកូដ មេឈ្មួញឈ្មោះ​ចែ មុំ និងចែ ធី វិញម្ដងដែលដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួច អត់ច្បាប់កក្រើកខេត្តឧត្ដរមានជ័យ ។

ចាំមើលថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត​ឧត្ដរមានជ័យ ដែលអះអាងថាខ្លួនមិនដែលមានការពាក់ពន្ធ័ ឃុបឃិតយកលុយពីបទល្មើសនោះ .! នឹងមានវិធានការបែបណា.?ចំពោះក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់និង សិប្បកម្មកែឆ្នៃអត់ច្បាប់។

ហើយលោក អ៊ឹម សៅវរិទ្ធ ដែលដាក់កូនចៅ តាមគោលដៅ តាមតំបន់ តាមស្រុក មានសង្កាត់ ផ្នែក យកមកអោយឈជើងដើម្បីបង្រ្កាបបទល្មើសឈើទៅណាបាត់អស់ហើយ បានជាក្រុមឈ្មួញដឹកជព្ជួានឈើកក្រើកទឹកកក្រើកដីមិនមានអ្នកបង្រ្កាប៕ដោយៈសួន ចំណាប់​ គេហទំព័រស្ម័គ្រជាតិ