(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ថ្មីចែសទៀតហើយ បែកធ្លាយ លោក វ៉ាន់ ក្ដេរ មេគយនិងរដ្ឋាករ ច្រកអត្តរជាតិអូរស្មាច់និងមន្រ្តីជំនាញបសុព្យាបាលឃុបឃិតបើកដៃអោយក្រុមក្រុមហ៊ុនS.2.Vឌីវេឡុបមិុច ក្រុមហ៊ុនហ្វាញគ្រុប ដឹកជព្ជួានសត្វមាន់រស់ និងមាន់ពងពីប្រទេសថៃ ចូលមកកម្ពុជាលើសពីច្បាប់ក្រសួងទ្វេដង

ចេញផ្សាយថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០
ដោយ:សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖កក្រើកខេត្តទៀតហើយថ្មីៗនេះមានការបែកធ្លាយរឿងមិនប្រក្រតីមួយចេញពីច្រកទ្វាអត្ដរអត្តរជាតិអូរស្មាច់ ពាក់ពន្ធ័នឹង លោក វ៉ាន់ ក្ដេរ មេគយនិងរដ្ឋាកនិងលោក តាញ់ បុត្តាប្រធានការិយាល័យបសុព្យាបាលឃុបឃិនបើកភ្លើងខៀវអោយក្រុមហ៊ុន S.2.V ឌីវេឡុបមិុបក្រុមហ៊ុនហ្វាញគ្រុប ក្រុម ដឹកជព្ជួានសត្វមាន់រស់ មាន់ពង ឆ្លងដែនចូលមកប្រទេសកម្ពុជាតិក្នុងមួយខែជិតមួយលាន់ក្បាល លើសច្បាប់ គោលការណ៍ចរាចរណែនាំក្នុងការនាំចូលរបស់ក្រសួងទ្វេដង។

សង្ស័យថា លោក វ៉ាន់ ក្ដេរ មេគយនិងរដ្ឋាករនិងលោក តាញ់ បុត្តាប្រធានការិយាល័យបសុព្យាបាល លួចកឹបកេង លុយរដ្ឋដាក់ចូលហោប៉ាវ ធ្វើមានធ្វើបានមិនគិតពីផលប្រយោជន៍ សង្គមជាតិ​ ប្រទេសជាតិ គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក។

យោងតាមឯកសារបព្ជាក់
មួយរបស់ថៃក្នុងការនាំសត្វមាន់រស់ មាន់ពង ចូលមកទឹកដីប្រទេសកម្ពុជា​ គិតពី ខែឧសភា ដល់ខែ សីហា ឆ្នាំ២០២០ នេះដឹកដឹកជព្ជួានសត្វមាន់រស់ មាន់ពង ដែលក្រុមហ៊ុន S.2.V ឌីវេឡុបមិុន ក្រុមហ៊ុនហ្វាញគ្រុប នាំចូលមកប្រទេសកម្ពុជា តាច្រកអត្តរជាតិអូរស្មាច់មិនក្រោមពី ២លាន់ក្បាលនោះឡើង។

ចំណែក ឯកសារបព្ជាក់របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងប្រម៉ាញ់និងនេសាទរបស់កម្ពុជា
បានបព្ជាក់បន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុន៣ ក្នុងខេត្តឧត្ដរមានជ័យដែលបានធ្វើការដឹកជព្ជួានសត្វមាន់ ៖
១/ ក្រុមហ៊ុន​S.2.V ឌីវេឡុបមិុន
២/ក្រុមហ៊ុនហ្វាញ គ្រុបគោលការណ៍អនុញ្ញាតដឹកជព្ជួាន៤០០០ក្បាលក្នុងមួយថ្ងៃ
៣/ ក្រុមហ៊ុន អេហ្វ អឹុ អឹុម ផត អិចផត គោលការណ៍អនុញ្ញាតដឹកជព្ជួាន៤០០០ក្បាលក្នុងមួយថ្ងៃ។

បើយើងក្រឡែកមកមើលឯកសារការនាំចេញពីប្រទេសថៃ​ចូលមកប្រទេសកម្ពុជាតិនិងឯកសាររបស់ក្រសួង កសិកម្មរុក្ខាប្រម៉ាញនិងនេសាទបានចេញលិខិតអនុញ្ញាតអោយនាំចូលគឺខុសគ្នាស្រលាស់តែម្ដង ឬមួយក៍
លោក វ៉ាន់ ក្តេរ មេគយនិងរដ្ឋាករ និងលោកតាញ់ បុត្តាប្រធានការិយាល័យបសុព្យាបាលខេត្តឧត្ដរមានជ័យក៍ដូចជា តាមច្រកព្រំដែន តាមច្រកទ្វា ឃុបឃិតគ្នាបិទបាំងថ្នាក់លើ និងលួចលាក់កឹបកេង លុយរដ្ឋដែលបានមកពីការបង់ពន្ធ័ក្រុមហ៊ុនធ្វើជីវកម្មដឹកជព្ជួានសត្វរស់ចូលមកប្រទេសកម្ពុជាតាមច្រកមួយនេះ។

ប្រជាពលរដ្ឋសូមសុំណូមពរ ដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមេត្តាត្រួតពិនិត្យ ទៅលើបុគ្គលទាំងពីរូបខាងលើនេះផងទាន ព្រោះប្រាក់ចំណូលរបស់រដ្ឋ ដែលប្រមូលបានមកពីការបង់ពន្ធ័ ឃើញថាកំពុងមានការ ឆក់ល្វែង មានការកឹបកេងលួចលាក់ ទុកចែកបក្ខពួកនិងធ្វើមានធ្វើបានសម្រាប់ក្រុមគួសារខ្លួន មិនគិតពីសុខទុក សង្គមជាតិ ៕ដោយះ សួន​​ ចំណាប់​ គេហទំព័រស្ម័គ្រជាតិ