(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)តំណាងប្រជាសហគមន៍ និងសមាគមចិញ្ចឹមមាន់នៅទូទាំងប្រទេស​ ​សូមអំពាវនាវដល់សម្ដេចតេជោ​ ហ៊ុន​ សែន និងឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមសន្រ្ដីក្រសួងកសិកម្ម បិទច្បាប់នាំចូលមាន់ពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមមាន់ក្នុងស្រុក

ចេញផ្សាយថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០
ដោយ:សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖​ ខណៈក្រុមហ៊ុនហ្វាញ នាំចូលមាន់ពីប្រទេសថៃច្រេីនលើសលុប តាមច្រកទ្វាអន្តរជាតិអូស្មាច់​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ​ បានធ្វើអោយប៉ះពាល់ដល់ការចិញ្ចឹមរបស់ប្រជាកសិករក្នុងស្រុក​ ជាលក្ខណៈគ្រួសារ ជាសមាគម និងជាសហគមន៍ជាដេីម។

នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២០ តំណាងសហគមន៍ តំណាងសមាគមចិញ្ចឹមមាន់ក្នុងស្រុក​ នៅទូទាំងប្រទេស បានធ្វើសន្និសីទសារព័ត៌មាន​ នៅសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា​ ដើម្បីទទូច​ សូមអំពាវនាវទៅដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្ដម​ វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម សូមបិទច្បាប់នាំចូលមាន់ទាំងស្រុងពីប្រទេសជិតខាង និងជួយទ្រទ្រង់ការចិញ្ចឹមសត្វមាន់ក្នុងស្រុកវិញ។

តំណាងប្រជាសហគមន៍ និងសមាគមចិញ្ចឹមមាន់ បានលើកឡើងថា បច្ចុប្បន្ន​ ការចិញ្ចឹមមាន់ក្នុងស្រុក​បានហើយ​ បែជាមានផលវិបាក ផ្នែកទីផ្សារទៅវិញ ដោយសារតែមិនអាចប្រកួតប្រជែងតំលៃនៅលើទីផ្សារ​ ជាមួយនិងមាន់នាំចូលពីប្រទេសថៃ​បានទេ ព្រោះការនាំចូលមាន់ពីប្រទេសថៃ តាមខេត្តឧត្ដរមានជ័យ ទាំងស្របច្បាប់​ និងមិនស្របច្បាប់​ មានចំនួនច្រើនលើសលុប និងតំលៃថោក​ ទើបការផលិតមាន់ក្នុងស្រុក មិនអាចប្រគួតប្រជែងបាន ព្រោះនៅក្នុងស្រុកខ្មែរយើង​ ការចំណាយទៅលើចំណី ថ្នាំ​ និងសំភារ:ផ្សេង​ៗ សុទ្ធតែថ្លៃ ជាងប្រទេសជិតខាង​ ៕ដោយៈ សួន​ ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ