(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ពលរដ្ឋសម្ដែងការហូសចិត្តទៅលើ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនិងឯកឧត្ដម តាន់ ផាន់ ណារ៉ាអគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មិនគួរណាផ្ដល់អាជ្ញាប័នអោយក្រុមហ៊ុន ហ្វាញ គ្រុបធ្វើអាជីវកដឹកជព្ជួានសត្វមាន់មានច្បាប់នោះទេ ព្រោះក្រុមហ៊ុនមួយនេះមិនបានគោរពតាមគោលការណ៍របស់ក្រសួង

ចេញផ្សាយថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ ក្រុមហ៊ុន ហ្វាញ​ គ្រុប ដឹកជព្ជួានសត្វមកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអត្តរជាតិអូរស្មាច់​ មកស្ដុប ទុកជិតជើងភ្នំ ជាប់ផ្លូវជាតិ លេខ៦៨ យ៉ាងអនាធិបតេយ្យ ដាក់សត្វមាន់ រពីរពាស មិនមានក្បែងចែកចាយ ត្រឹមត្រូវគ្មានស្ដង់ដា អនាម័យនិងបានធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកធ្វើដំណើរលើដងផ្លូវ និងឆ្ពោះទៅច្រកទ្វាអត្តរជាតិអូរស្មាច់។

ហើយគេមិនដឹងថា ការរៀបចំកន្លែងស្ដុបសត្វមាន់ របស់ក្រុមហ៊ុន ហ្វាញ​ គ្រុប លោក សូត ស៊ីសុខឃាងប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោក តាញ់ បុត្តា ប្រធានការិល័យបសុព្យាបាល (ពេទ្យសត្វ)គឺមិនបានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារជាមន្រ្តីជំនាញ ត្រួតពិនិត្យទៅលើលក្ខណៈ សត្វមាន់ ទីតាំង ស្ដុបសត្វមាន់ឡើយ។

ចាំមើល.!ថា.ឯកឧត្ដម វេសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងឯកឧត្ដម តាន់ ផាន់ ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វនឹងចាត់ការយ៉ាងណាចំពោះ ក្រុមហ៊ុន ហ្វាញ គ្រុបដែលបោះទីតាំងស្តុបសត្វមាន់និងកន្លែងចែកចាយ គ្មានស្ដង់ដា គ្មានអនាម័យ មានក្លិនស្អុយដែលធ្វើអោយប៉ះពាស់សុខភាពពលរដ្ឋរស់នៅប្រចាំថ្ងៃ។

យ៉ាងណាមិុញបើយោងតាម មច្ចដ្ឋាន សារព័ត៍មានបាននាំគ្នាចុះផ្សាយលើបណ្ដារ សង្គម វេបផ្សាយនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០នេះបានលើកឡើងថា
តំណាងសហគមន៍ តំណាងសមាគមចិញ្ចឹមមាន់ក្នុងស្រុក​ នៅទូទាំងប្រទេស បានធ្វើសន្និសីទសារព័ត៌មាន​ នៅសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា​ ដើម្បីទទូច​ សូមអំពាវនាវទៅដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្ដម​ វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម សូមបិទច្បាប់នាំចូលមាន់ទាំងស្រុងពីប្រទេសជិតខាង និងជួយទ្រទ្រង់ការចិញ្ចឹមសត្វមាន់ក្នុងស្រុកវិញ។

តំណាងប្រជាសហគមន៍ និងសមាគមចិញ្ចឹមមាន់ បានលើកឡើងថា បច្ចុប្បន្ន​ ការចិញ្ចឹមមាន់ក្នុងស្រុក​បានហើយ​ បែជាមានផលវិបាក ផ្នែកទីផ្សារទៅវិញ ដោយសារតែមិនអាចប្រកួតប្រជែងតំលៃនៅលើទីផ្សារ​ ជាមួយនិងមាន់នាំចូលពីប្រទេសថៃ​បានទេ ព្រោះការនាំចូលមាន់ពីប្រទេសថៃ តាមខេត្តឧត្ដរមានជ័យ ទាំងស្របច្បាប់​ និងមិនស្របច្បាប់​ មានចំនួនច្រើនលើសលុប និងតំលៃថោក​ ទើបការផលិតមាន់ក្នុងស្រុក មិនអាចប្រគួតប្រជែងបាន ព្រោះនៅក្នុងស្រុកខ្មែរយើង​ ការចំណាយទៅលើចំណី ថ្នាំ​ និងសំភារ:ផ្សេង​ៗ សុទ្ធតែថ្លៃ ជាងប្រទេសជិតខាង​ ៕ដោយៈសួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ