(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)មេឈ្មួញឈ្មោះខា ដឹកជព្ជួានសិប្បកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ ចេញពីទីរួមស្រុកអន្លង់វែងឆ្លងកាត់ស្រុកបន្ទាយអំពិល ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូនអាជ្ញាធរមានសម្ថតកិច្ច ជំនាញ​​សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប ព្រោះតែ…

ចេញផ្សាយថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ បទល្មើសឈើខុសច្បាប់ សិប្បកម្មកែឆ្នៃអត់ច្បាប់ដឹកឡើងកក្រើក ស្រុកខេត្តទៅហើយ បែជាគ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើណាមួយធ្វើការបង្រ្កាបសោះ​ សង្ស័យថា អស់លោកមន្រ្តីជំនាញបានត្រូវថ្នាំសន្ដំរបស់ក្រុមឈ្មួញអស់ទៅហើយ ទើបមិនហ៊ានធ្វើការបង្រ្កាបយ៉ាងដូច្នេះ។

ជាក់ស្ដែងនៅថ្ងៃទី ១៩ដល់ថ្ងៃទី២១មានក្រុមឈ្មួញជាច្រើនបានធ្វើសកម្មភាពដឹកជព្ជួានឈើខុសសច្បាប់ សិប្បកម្មអត់ច្បាប់ចេញពីស្រុកអន្លង់វែងជារាងរាល់យប់ ជាពិសេសមេឈ្មួញឈ្មោះខា ដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួច ចេញពីស្រុកអន្លង់វែង ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូនមិនឃើញមានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើធ្វើការបង្រ្កាប។

តើលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើបានជ្រាបដែលទេ.!ចំពោះក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់ សិប្បកម្មអត់ច្បាប់ ដែលដឹកជព្ជួានទៅយ៉ាងរលូនជារាងរាល់យប់ ឬមួយលោកអឆន្ទះក្នុងការបង្រ្កាប។ ហើយកូនចៅរបស់លោក ដែលដាក់អោយឈជើងនៅសង្កាត់ ផ្នែក រដ្ឋបាលព្រៃឈើទាំងនេះ ទុកបង្រ្កាបបទល្មើសឈើ ឬដាក់អោយមកឃុបឃិតជាក្រុមឈ្មួញប្រព្រិត្តបទល្មើសខុសច្បាប់ សិប្បកម្មអត់ច្បាប់៕ដោយៈសួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ ព័ត៍មានបឋម