(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ពលរដ្ឋជាច្រើនគ្រួសារនិងលោក ឈានមេភូមិ ច្រោកហូសចិត្តយ៉ាងខ្លាំងចំពោះ លោក ជំទាវ ស្រ៊ុន ឈាង លីម ដែលបព្ជាាអោយកូនចៅមួយក្រុម យកត្រាក់ទ័រភ្ជួរដីពាំង​ផ្លូវនិង ចាក់សោររបងបិតផ្លូវមិនអោយ ពលរដ្ឋធ្វើដំណើរឆ្លងកាត់

ចេញផ្សាយថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនិងលោក ឈាន មេភូមិច្រោកខឹងសម្បារយ៉ាងខ្លាំងក្រោយពីបុគ្គលអ្នកមានអំណាចម្នាក់គឺ លោក ស្រី ជំទាវ ស្រ៊ុន ឈាង លីម ប្អូនស្រីបង្កើតឧកញ្ញ៉ា ស្រ៊ុន ម៉េង លាង បានបព្ជាាកូនចៅមួយក្រុមអោយទៅបិទរបងចាក់សោរ និង យកត្រាក់ទ័រភ្ជួរដីចំនួនមួយគ្រឿងមកពាំងចំកណ្ដាលផ្លូវមិនអោយប្រជាពលណាធ្វើដំណើឆ្លងកាត់ និងមិនអោយពលរដ្ឋទៅធ្វើស្រែចំការឡើយ។

ហេតុការនេះកើតឡើងនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ ប្រហែលជា ម៉ោង ៣ :៤០នាទីរសៀលនៅចំណុចផ្លូវយុទ្ធសាស្រ្ត ជាប់ជើងភ្នំដងរ៉ែក ភូមិ ច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្ដរមានជ័យ លុះដល់ថ្ងៃទី២៣ ខែ មិថុនា គឺលោក ស្រី ជំទាវ ស្រ៊ុន ឈាង លីម បព្ជាាអោយកូនយកត្រាក់ទ័រទៅភ្ជួរផ្ដាច់ផ្លូវដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។

ពលរដ្ឋលើកឡើងថា ព្រោះតែជម្លោះដីធ្លីរវាងលោកស្រីនិងលោក ពៅ ងួន លីម សោះបែរជាមកបិទផ្លូវទៅវិញ ហើយជម្លោះដីធ្លីនេះបានដោះស្រាយបព្ចាប់វិវាទ តាំងពីឆ្នាំ២០១៤មកម្លេះមានទាំងអាជ្ញាធរភូមិ ឃុំ​ ស្រុកនិងមានមន្រ្តីពាក់ពន្ធ័មួយចំនួនចូលរួមដោះស្រាយបព្ជាប់វិវាទថែមទាំងសាមីុខ្លួនឯកភាពទាំងសងខាង។ តែបែជាថ្មីៗនេះអ្នកស្រីជំទាវ ស្រ៊ុន ឈាង លីម ក៍មកទាមយកដីដែលមានចំនួនជាង៦០ហិកតាវិញ ដោយអះអាងថាជាដីរបស់គាត់ដែលខ្មោចប្ដីគាត់ទុកអោយត្រូវតែទាមទាយកមកវិញអោយបាន។

បើតាមការបព្ជាក់ពីលោក ឈាន មេភូមិច្រោក បានបព្ជាក់ប្រាប់ក្រុមអ្នកសារព័ត៍យើងថា លោក ស្រី ជំទាវ ស្រ៊ុន ឈាង លីម អាងតែខ្លួនមានលុយមានអំណាច និងមានខ្សែរបណ្ដោយធំ ដើរតែ រំលោភ បំពាន យកដីពលរដ្ឋតែប៉ុណ្ណោះ។ចំណែក ឯលោក នៅ សំដារ៉ា រិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ​បានអោយដឹងថា ដីជាង៦០ហិកតាត្រូវបានដោះស្រាយបព្ចាប់វិវាទហើយ តែលោក ស្រីជំទាវ ស្រ៊ុន ឈាង លីម នៅតែបន្តការរំលោភបំពានដដែល ដោយដើរដកបង្គោលនិង យកដំឡូងទៅដាំ លើដីគេទៀតផង៕ដោយៈ សួន​ ចំណាប់​ គេហទំព័រ ស្ម័គ្រជាតិ