(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ពលរដ្ឋ​ ០៤គ្រួសារ​ បានដាក់ពាក្យបណ្ដឹងចូលសាលាខេត្ត​ រយៈពេល​ ៦ខែហេីយ​ អត់ឃើញរកដំណោះស្រាយ ពួកគាត់សូមអំពាវនាវដល់សម្ដេចតេជោ​ ហ៊ុន សែន​ ជួយរកយុត្តិធម៌ជូនពួកគាត់ផង​ រឿងលោកផ្កាយ២​ អ៊ុក គឹម ឃុបឃិតជាមួយសុរិយោដី​ ក្លែងឯកសាររំលោភយកដីពួកគាត់

ចេញផ្សាយថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ពលរដ្ឋចំនួន​ ០៤គ្រួសារ​ សូមអំពាវនាវដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ផង រឿងលោកផ្កាយ២​ អ៊ុក គឹមលី នាយរងការិយាល័យកិច្ចការងារព្រំដែន​ នៃអគ្គបញ្ជាការកងទ័ពជើងគោក និងវរៈសេនីយ៍ទោ យឹម​ សេន មានតួនាទីនាយរងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វាអន្តរជាតិអូរស្មាច់ បានឃុបឃិតគ្នាជាមួយលោក គឹម សំណាង អនុប្រធានការិយាល័យ​ភូមបាលស្រុកអន្លង់វែង និងលោក​ ស៊ូ​ ណាត មេឃុំត្រពាំងប្រិយ៍​ ក្លែងឯកសារសាធារណៈ ជាន់លើខិតកាន់កាប់របស់ពួកគាត់ រំលោភយកដីរបស់ពួកគាត់​ ចំនួន​ ០៦ហិកតា​ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ ខេត្តឧត្ដេមានជ័យ។

ប្រវត្ដិដី​ គឺនៅឆ្នាំ២០១៥​ លោកផ្កាយ២​ អ៊ុក គឹមលី បានរំលោភយកដីប្រជាពលរដ្ឋ​ ២២គ្រួសារ​ ម្ដងរួចមកហើយ​ ហេីយនៅថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០១៥ រដ្ឋបាលខេត្ត​ បានកាត់ដីនោះ​ មកអោយពលរដ្ឋវិញ ដោយមានការជួបប្រជុំជាមួយអាជ្ញាធរ ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅទីតាំងដីផង​ និងនៅសាលាស្រុកអន្លង់វែងផង និងមានឯកសារព្រមព្រៀងគ្នា​ រវាងលោក អ៊ុក គឹមលី និងពលរដ្ឋ​ ២២គ្រួសារ​ ទុកជាភស្តុតាង ដោយមានហត្ថលេខាឯកឧត្ដម​ ស៊ី​ ប្រាសិទ្ធអភិបាលរងខេត្តឧត្ដរមានជ័យផងដែរ។

ពលរដ្ឋ​ បានអោយដឹងថា​ ពួកគាត់បានប្ដឹងលោកផ្កាយ២​ និងបក្សពួកចំនួន​ ០៧នាក់​ ទៅសាលាខេត្ត​ឧត្តរមានជ័យ​ អស់រយៈពេល​ ០៦ខែ​ មកហើយ​ តែអាជ្ញាធរខេត្ត​ មិនទាន់ឃើញ រកដំណោះស្រាយអោយពួកគាត់សោះ​ ៕ ដោយៈ សួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ