(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ខ្លាំងមែនលោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដាក់កូនចៅអោយ អង្គុយចាំប្រមូលពីបទល្មើសឈើនិងយកលុយពីពលរដ្ឋដឹកអុស ដឹក បង្គោលគ្រោៈ ក្នុងមួយគោយន្តរាប់មឺុនជាផ្នូរមិនធ្វើការបង្រ្កាប

ចេញផ្សាយថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តសៀមរាប ៖ លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ កំពុងដាក់កូនចៅអោយអង្គុយក្នុងទីស្នាក់ការចាំប្រមូលលុយពីបទល្មើសឈើនិងគាប់សង្កត់ពលរដ្ឋដឹកអុស ដឹកបង្គោលគ្រោៈ ក្នុងមួយគោយន្ត កែឆ្នៃ ១០មឺុនរៀល ជាផ្នូរមិនបង្រ្កាប។

ជាក់ស្ដែងនៅយប់វេលា ម៉ោង ១០: ០០នាទីត្រូវនឹងថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២០នេះតាមការលើកឡើងពីសំណាក់ ពលរដ្ឋអ្នករកស៊ីដឹកបង្គោលគ្រោៈជាលក្ខណៈគ្រួសារ បានបព្ជាក់ប្រាប់ក្រុមអ្នកសារព័ត៍មានយើងថា ពួកគាត់រកស៊ីដឹក​អុស ដឹក បង្គោលគ្រោៈ បន្តិចបន្ទួចសោះ តែត្រូវបង់លុយអោយសម្ថតកិច្ច ជំនាញហូរហែរតាមដងផ្លូវ ជាពិសេសដល់ចំណុច កន្ទួតខ្នាក្រៅ គឺពួកគាត់ត្រូវតែចូលបង់លុយអោយទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ ស្រុក បន្ទាយស្រី ខេត្តសៀមរាបជាកំហិតទើបពួកគាត់អាចបន្តដំណើឆ្ពោះទៅមុខបាន។

បើយោងតាមប្រភពពីពលរដ្ឋរស់នៅស្រុកបន្ទាយស្រីបានលួចបង្ហើបថា លោក នាយសង្កាត់រដ្ឋបាលព្រៃ កន្ទួតខ្នាក្រៅ គឺដាក់កូនចៅអោយអង្គុយចាំយកលុយពីបទល្មើសឈើតូច​ ធំ ពីអ្នករកស៊ីដឹក អុស ដឹកបង្រ្គោល គ្រោៈជាលក្ខណៈគ្រួសាររាប់មឺុននិង
គ្មាននណាម្នាក់អាចរួចផុតពីកណ្ដាប់ដៃដែករបស់លោក សេង លន​ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅបានឡើយ។បើមិនព្រមចូលបង់លុយជូនលោកនាយសង្កាត់ដឹងតែវីវរធំហើយនិងចាប់គ្មានការលើកលែងសូម្បីតែម្នាក់។

ប្រភពៈដដែលបានបន្តថា លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅពិតជាមន្រ្តីគំរូមែន.!អ្នកណាក៍ខ្លាចរអាដែរដោយល្បីរន្ទឺថាលោកបានជំរិតទាលុយ គាប់សង្គត់ពលរដ្ឋជាច្រើននាក់អោយតែរកស៊ីដឹកជព្ជួានឈើ អុស ដឹកបង្គោល គ្រោៈត្រូវតែចូលបង់លុយទាំងអស់។

ហើយលោក ក៍ជាមន្រ្តីរដ្ឋបាលព្រៃឈើដែលសកម្មជាងគេនៅក្នុងខេត្តសៀមរាប ធ្វើការជូនរដ្ឋ២៤ម៉ោង ដោយមិនខ្លាចហត់នឿយនិងបានដាក់កូនចៅអោយអង្គុយចាំយកលុយពីបទល្មើសឈើគ្រប់ពេលមិនថាពេលថ្ងៃឬពេលយប់គឺលោកធ្វើការរហូត។

នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២០ ក្រុមការងារយើងក៍បានសុំការបំភ្លឺបកស្រាយពីលោកសេង លន នាយសង្កាត់រដ្ខបាលព្រៃឈើកន្ទួតខ្នាក្រៅដែរ តែលោក បដិសេធន៍ ថាមិនបានដឹងរឿងអ្វីទាំងអស់ គឺលោករវល់បណ្ដុះកូនឈើ។ រីឯលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិយាយខ្លាំងៗថា គេកំពុងតែទប់សង្កាត់បង្រ្កាបបទល្មើសព្រៃឈើ កុំចេះថារពីរពាស គ្មានអ្នកណាគេយកលុយទេ កុំដើរចោតគេផ្ដេរផ្ដាស់៕ដោយៈសួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ