(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ស្ងាត់ៗមេឈ្មួញដុះស្លែ រកស៊ីបទល្មើសខុសច្បាប់ ឈ្មោះហ៊ុល ដឹកជព្ជួានឈើលេខ២កក្រើកខេត្តសៀមរាប អាជ្ញាធរមានសម្ថតកិច្ច ជំនាញ​ សង្កាត់រដ្ឋបាលព្រៃឈើអសម្ថតភាពក្នុងការបង្រ្កាប ចេញផ្សាយ

ចេញផ្សាយថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តសៀមរាប ៖មេឈ្មួញដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ឈ្មោះ ហ៊ុល ចាប់ផ្ដើមធ្វើសកម្មភាពដឹកជព្ជួានឈើលេខ២យ៉ាងអនាធិបតេយ្យលើដងផ្លូវជាតិនិងសម្រុកចូលខេត្ត យ៉ាងរលូនមិនឃើញមាអាជ្ញាធរមានសម្ថតកិច្ចនិងមន្រ្តីជំនាញ​ រដ្ខបាលព្រៃឈើណាធ្វើការបង្រ្កាប ទោះជាដឹកមកដាក់នឹងមុខទីស្នាក់ការក៍គ្មានមន្រ្តី ជំនាញណាមួយបង្រ្កាបដែរ។ឃើញទង្វើលបែបនេះហើយទើបគេហ៊ានដាក់ការសង្ស័យថា.!មន្រ្តីទាំងនេះបានត្រូវថ្នាំសន្តំនៃប្រាក់ដុល្លារបស់មេឈ្មួញដឹកឈើដុះស្លែរ ឈ្មោះហ៊ុលនិងឈ្មួញឯទៀតរួចអស់ទៅហើយ ទើបមិនមានមន្រ្តីឬស្ថាបន័ពាក់ពន្ធ័ក្នុងខេត្តចេញមុខបង្រ្កាប។

ជាក់ស្ដែងនៅវេលាម៉ោង៤ ទាប់ភ្លឺត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២០នេះបើតាមការបព្ជាក់ពីតៃកុងដឹកឈើ បានអោយដឹងថា ឈើដែលពួកគេដឹកនោះគឺជារបស់លោក ហ៊ុល ដែលយកទៅចែកចាយតាមដេប៉ូនៅក្នុងខេត្តសៀមរាប។

បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់សូមមិនបព្ចេាញឈ្មោះបានលួចខ្សឹបប្រាប់ក្រុមអ្នកសារព័ត៍មានយើងថាខេត្តសៀមរាប សព្វថ្ងៃមានមេឈ្មួញដឹកជព្ជួានឈើខុសច្បាប់ច្រើនណាស់ដឹកឈើសម្រុកចូលក្នុងខេត្តដើម្បី ចែកចាយតាមបណ្ដារ( ដេប៉ូ)មួយចំនួននិងប្រព្រិត្តទៅ
យ៉ាងរលូនក៍ដោយសារតែមានការបើកភ្លើងខៀវ ពីមន្រ្តីគ្រោៈៗក្នុងខេត្ត ជាអ្នកឃុបឃិតចូលដៃចូលជើងជាមួយក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់។

មហាជនក៍ជាពលរដ្ឋក្នុងខេត្តសៀមរាបនិងរងចាំមើល.!ថា លោក ម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមានសម្ថតភាព ឬអសម្ថតភាពក្នុងការបង្ការ​ ទប់ស្កាត់ បង្រ្កាប់ក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់ឈ្មោះ ហ៊ុល និងឈ្មួញឯទៀតបានដែរឬយ៉ាងណា.?។

ចុះចំណែក ឯកឧត្ដម ទា សីហា អភិបាលនៃគណះអភិបាលខេត្តនិងជាគណះបព្ជាាការឯកភាពខេត្តនិងមានវិធានការបែបណាចំពោះក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ដែលដឹកឈើសម្រុកចូលខេត្តទាំងថ្ងៃទាំងយប់ ឬមួយឯកឧត្ដមអភិបាលខេត្ត សុខចិត្តអង្គុយនៅស្ងាមបណ្ដោយអោយក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀង បង្ករភាពអនាធិបតេយ្យក្នុងខេត្តក្រុងអច្ឆរិយ មួយនេះ៕ដោយៈសួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ