(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)សូមឯកឧត្ដមទេសរដ្ឋមន្រ្ដីជា សុផារ៉ា និងឯកឧត្ដម វេង សាខុន ជួយពិនិត្យមើល ដីអតីតក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរដ្ឋវិញ កំពុងល្បី​ថា អ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យមួយចំនួនធំ​ កាន់កាប់ធ្វើកម្មសិទ្ធិ​ និងលក់ដូរយ៉ាងអនាធិបតេយ្យ

ចេញផ្សាយថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖សូមឯកឧត្ដមទេសរដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរាបចំដែនដីនិងឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម ជួយពិនិត្យនិងដាក់ការស្រាវជ្រាវស៊ើបអង្កេត ឡើងវិញផងទាន!
ចំពោះដីអតីតក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរដ្ឋវិញ និងបានកាត់សម្បទានសង្គមកិច្ចបង្កើតភូមិស្រះកែវថ្មី​ ចែកជូនពលរដ្ឋ​ រងផលប៉ះពាល់ អភិវឌ្ឍអាងស្តុបទឹកស្ទឹងស្រែងទី២ និងអភិវឌ្ឍបង្កើតភូមិ ផ្ទះអតីតយុទ្ធជន កំពុងល្បីខេត្តឧត្ដរមានជ័យរឿងកន្ទេលធំបន្លំដេក ។

នៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍មកថា​ ៖ ដីនៅចំណុចភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ មានអ្នកមានអំណាចនៅក្នុងខេត្តឧត្ដរមានជ័យ​ មួយចំនួនធំ (កំពុងកន្ទេលធំបន្លំដេក) យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ កាន់កាប់ដោយផ្ទាល់ កាន់កាប់ដោយប្រយោល និងលក់ដូរបន្តគ្នា​ យ៉ាងអនាធិប្បតេយ្យ។

សេចក្ដីរាយការណ៍​ បានបញ្ជាក់យ៉ាងច្បាស់ថា លោក​ ឃិន​ ញ៉ាន អភិបាលរងខេត្តឧត្ដរមានជ័យ និងមេសឹករងស្រុកចុងកាល់ បានកាន់កាប់ដីរដ្ឋ​ នៅចំណុចភូមិបាក់វែក ឃុំ/ស្រុកចុងកាល់ រាប់សិបហិកតា​ ដែលមានព្រំប្រទល់ជាប់គ្នា​ និងមានដីជាច្រើនកន្លែងទៀត​ ដែលមានលោកធំ បានបែងចែកគ្នារួចរាល់អស់ ខ្លះក៏លក់បានប្រាក់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ។

សេចក្ដីរាយការណ៍​បានបញ្ជាក់ថាឯកឧត្ដមឃិន ញ៉ាន បានលក់ដីនៅតំបន់ខាងលើអស់ហើយគឺ កាត់សងថ្លៃជុំពាក់ថ្លៃសាំង អោយទៅឈ្មោះផេង ធូ ប្រពន្ធឈ្មោះណៃ មុខរបរ ដាក់វីងដូរប្រាក់លក់មាស នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ដោយមានការព្រមព្រៀងគ្មានឯកសារលក់ទិញ។

ជុំវិញករណីខាងលើ​ ឯកឧត្ដម​ ឃិន​ ញ៉ាន បានអោយដឹងថា​ លោកគ្មានដីដូចការចោទប្រកាន់នោះឡើយ ហើយរោងសង់នៅលើដីនោះ​ ពិតជារោងការដ្ឋានរបស់លោកមែន បើនៅចោទថា​ ជាដីរបស់លោក លោកនឹងរុះរោងចេញ។ លោកបានបញ្ជាក់ថា​ ដីមានចំនួន​ ៥០ហិកតា​ គឺជារបស់រដ្ឋពិតប្រាកដ មិនមែនកម្មសិទ្ធិអ្នកណានោះទេ។​ ឯកឧត្ដម​ បានបញ្ជាក់បន្តថា​ ខ្វះអីដីអ្នកធំម៉ាការនរ មិននិយាយ ម៉េចនាំ​គ្នា មកចោទដាក់តែលោកម្នាក់​ ដែលមិនមានអី​ និងគេសោះ។

ជុំវិញរកណីនេះដែរ​ លោកមេបញ្ជាការសឹករងចុងកាល់​ ក្រុមការងារយើង​ មិនទាន់ស្វែងរកសុំការបំភ្លឺបានទេ​ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង​ ៕​ ដោយៈ សួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ