(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)មេឈ្មួញឈើដែលមិនចេះខ្លាចអ្នកណាឈ្មោះ សាន្ត សូត្រ នៅតែបន្តដឹកឈើខុសច្បាប់ប្រចាំស្រុកឆ្លូងស្ទឺរាងរាល់យប់

ចេញផ្សាយថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០
ដោយ: រេន ម៉េច

ខេត្តក្រចេះ ÷ តាមប្រភពព័ត៌មានបានឲ្យដឹងថាឈ្មួញឈើប្រចាំស្រុកឆ្លូងឈ្មោះ សាន្ត សូត្រ រកស៊ីឈើខុសច្បាប់ជាងពីទស្សវត្តន៍មកហើយរក្សាភាពស្ងៀមស្ងាត់មិនរំខានដល់ជំនាញមានសមត្ថកិច្ចនោះទេ ។

ជាស្តែងមេឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែឈ្មោះ សាន្ត សូត្រ នៅវេលាម៉ោង១១.២០នាទីយប់ថ្ងៃទី១០ខែកក្កដាដឹកចេញពីចំណុចភូមិស្វាយឆ្ពោះទៅស្រុកឆ្លូងជាច្រើនគោយន្តបានដោយរលូន ។

គួរបញ្ជាក់ផងដែរថាឈ្មោះ សាន្ត សូត្រ តាំងពីប្រកបមុខរបបជួញឈើឃើញថាមានកាកាក់កបក្នុងមុខជំនួញនេះបានជាធ្វើផ្ទះទិញឡានទំនើបៗជិះហើយនិងបន្តការរកស៊ីឈើខុសច្បាប់នេះរហូតមកដល់សព្វថ្ងៃ ។

តើអស់លោកមន្ត្រីតូចធំគឹតយ៉ាងណាដែរចំពោះឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្ត ៕
ដោយ: រេន ម៉េងគា គេហទំព័រស្ម័គ្រជាតិ