(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ព័ត៍មានបឋម នៅថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២០នេះបែរជាមានការបែកធ្លាយសារសម្លេងលោក សុខ ចំរើន មេភូមិ អូរដើមជ្រៃ​ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជេរប្រម៉ាត តេះដៀលមកលើក្រុមអ្នកការសែតយើងឡើងកប់ៗមាត់ថា

ចេញផ្សាយថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ពិតជាមិនធម្មតាមែន លោកសុខ ចំរើនមេភូមិ អូរដើមជ្រៃ​ សង្កាត់អូរស្មាច់ ក្រុងសំរោងជៀល ត្មេះ តេដៀលអ្នកសារព័ត៍មានយើងឡើងកប់ថា >>>សុទ្ធតែចុយម្រាម ក្រុមពួកអាអ្នកការសែតឆ្គួត គេសម្ភាសន៍អ្នកក្រ ដល់ខែ12ទើបគេផុត គេធ្វើតាមដំណាក់កាលគេ មិនទាន់ដឹងព័ត៍មានស្អីផង បង្ហោះគេ បង្ហោះឯង ពួកអាជាប់គុក ពួកអាការសែតអាងទឹកលុយ អត់ចេះច្បាប់ រឿង អីក៍ដោយគ្មានការពិតទេបង្ហោះគេ បើចង់ខ្លាំងហែងទៅសាលាសង្កាត់សួរពីគោលការណ៍របស់រាជរដ្ឋាភិបាលគេធ្វើមិុចខ្លះ បើហែងហ៊ានបង្ហោះគេតែរពីរពាសនុង។

ក្រោយពីអ្នកសារព័ត៍មានយើងបានសសេរសំណេរបង្ហោះលើបណ្ដាញសង្គមហ្វេស ប៊ុកមានខ្លឹមសារដូចខាងក្រោម៖ ថា ពលរដ្ឋក្រីក្រពិតលើកដៃសុំរកយុត្តិធម៍ចំពោះការចែកប័ណ្ណក្រីក្រដែលខ្លួនជាអ្នកក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក រើសថង់ប្លាស្ទិចកៅស៊ូតង់ចាស់ៗពីគំនរសំរាមយកមកធ្វើជាជំរកស្នាក់នៅបែរជាអត់បានប័ណ្ណនឹងគេ ទៅបានតែចំពោះអ្នកដែលមានទ្បានជិះមានមាសពាក់ហូបគ្រប់គ្រាន់ទៅវិញ។

ឧត្តរមានជ័យ ប្រជាពលរដ្ឋបីគ្រួសារស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យកើតទុក្ខមិនសុខចិត្តថែមទាំងបង្ហើបប្រាប់ពីកង្វល់របស់ពួកគាត់អោយសារព័ត៍មានទាំងក្តុកក្ដួលតូចចិត្តជាខ្លាំង ហេតុពួកគាត់ខ្លាចគេមានតែលើកដៃសពះដល់អជ្ញាធរ ថ្នាក់ដឹកនាំជួយដល់ពួកគាត់ផង។

តែនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោក នាវ គឹម ណាន បានបព្ជាក់ដល់ក្រុមការងារសារព័ត៍មានយើងថាលោកនិងត្រៀមដាក់ពាក្យ ប្ដឹង លោក សុខ ចំរើន មេភូមិ អូរដើមជ្រៃ ទៅតុលាការហើយ។

ពីបទជេរប្រម៉ាត ដៀលត្មេះ តេះដៀល យ៉ាងកប់ៗមាត់ តាមប្រពន្ធ័ onlie messenger ដែលជាបទជាន់ឈ្លីកិត្តិយសថ្លៃថ្នូរ នៃរបបសេរីសារព័ត៍មាននិងមានជាន់ពន្លិចកិត្តយសមកលើសារព័ត៍មានទូរទាំងប្រទេសថែមទៀត។

ជុំវិញករណីខាងលើនេះក្រុមការងារយើងមិនទាន់អាចសុំការបកស្រាយបំភ្លឺពីលោក សុខ ចំរើន មេភូមិអូរដើមជ្រៃបានទេព្រោះលោកបានបិតទូរសព្ទ័រ។ហើយក្រុមការងារយើងនិងរងចាំការបកស្រាយរាល់ម៉ោងធ្វើការ៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ

VID-20200715-WA0009