(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)តើនាយឧត្ដសេនីយ៍​ គៀត ច័ន្ទថារិទ្ធ គិតយ៉ាងណា នៅពេលដឹងថា លោក ថេរ សុរិទ្ធិយ៉ា មេប៉ុស្ដិ៍ច្រកទ្វាអន្តរជាតិអូរស្មាច់ច្របាច់ករាស្ត្រ​ ជម្រិតយកប្រាក់ពីរាស្រ្ដក្រីក្របែបនេះ?

ចេញផ្សាយថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖​ តើនាយឧត្ដមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណាទៅទាន នៅពេលដឹងថា លោកវរៈសេនីយ៍ឯក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ កំពុងតែធ្វើកសម្មភាព គៀបសង្កត់ជិះជាន់ ជញ្ជក់ឈាម ច្របាច់ករាស្រ្ដ ជម្រិតទាប្រាក់ ពីប្រជាពលរដ្ឋរស់នៅខេត្តឧត្ដរមានជ័យ ដឹកទំនិញចេញចូលកម្ពុជា ថៃ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ? ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍មកថា​ សព្វថ្ងៃនេះ​ ទោះជាពលរដ្ឋជួបនឹងបញ្ហាជំងឺកូវីដ១៩ យ៉ាងណាក្ដី ក៏លោកមេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍រូបនេះ​ កាន់តែខ្លាំងដៃ​ រឿងច្របាច់ក​ គៀបសង្កត់ជញ្ជក់ឈាម រាស្រ្ដ​ ជម្រិតយកប្រាក់។

ក្នុងនោះ​ មានពលរដ្ឋរកស៊ីដឹកទំនិញចម្រុះតិចតួច​ មកពីប្រទេសថៃ ត្រូវបង់ប្រាក់ក្នុងរថយន្ដតូចមួយគឿង​ ៤ម៉ឺនរៀល និងជនជាតិថៃអត់មានប៉ាស្ព័រ បើករថយន្ដដឹកទំនិញចេញចូល បង់ប្រាក់​ក្នុងម្នាក់​ មួយរយប្រាក់បាតថៃ និងក្នុងមួយខែៗ លោក​ ថេរ សុរិទ្ធិយ៉ា ប្រមូលប្រាក់បានមកពី ច្របាច់កជញ្ជក់ឈាម​ ជម្រិតពីរាស្រ្ដក្រីក្រ មិនក្រោម​ ៥០០០០$​ (ប្រាំម៉ឺនដុល្លា)រ) ទៅ​ ៧០០០០$​ (ប្រាំពីម៉ឺនដុល្លារ)​ យ៉ាងតិច​។លោកវរ:សេនីយ៍ឯក ថេរ រិទ្ធិយ៉ា មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសបានអោយដឹងថាមិនមានដូចការចោទប្រកាន់ទេ លោកនិងហៅមន្រ្ដីមកសួនាំ ព្រោះលោកមិនបានដឹងរឿង លោកបន្តថាមិនមានដូចការចោទប្រកាន់តាមសារព័ត៍មាននោះឡើយ ៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ