(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ទីតាំងលក់គ្រឿងសង្ហារឹមមួយកន្លែងនៅក្នុងភូមិ ស្រះឈូក ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែងអត់មានច្បាប់អាជីវកម្ម បើលក់ យ៉ាងរលូនម្ចាស់ឈ្មោះខុន ជាមន្រ្តីពូលីសសក្ក័៣ប្រចាំការនៅស្រុកអន្លង់វែង

ចេញផ្សាយថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ពលរដ្ឋជាច្រើនគ្រួរសារនៅស្រុកអន្លង់វែងដែលប្រកមុខរបលក់គ្រឿងសង្ហារមួយចំនួនកើតទុកមិនសុខចិត្តដោយសារតែមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញពាក់ពន្ធ័ស្រុកខេត្តអនុវត្តច្បាប់មិនស្មើរគ្នា និយមបក្ខពួកបង្រ្កាបបានតែប្រជាពលរដ្ឋទន់ខ្សោយ បិទមិនអោយពួកគាត់លក់គ្រឿងសង្ហារឹមបន្ត ។

តែបើជាខ្សែរបណ្ដោយរបស់ខ្លួនលក់គ្រឿងសង្ហារឹម ម៉ាសេរី ទោះមិនមានច្បាប់ ក៍អាចលក់បានយ៉ាងរលូនមិនឃើញមន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច មន្រ្តីជំនាញ​ ប៉េអឹមស្រុកអន្លង់វែង ឬក៍ សង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើចុះទៅហាមឃាត់ ផ្អាក់សកម្មភាពលក់នោះទេ មានតែបើកអោយលក់ជាប្រចាំទៀតផង។

ពលរដ្ឋអ្នកលក់គ្រឿងសង្ហារឹម បានលើកឡើងថាកាលពីអំឡុងឆ្នាំ២០១៩ ថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិការ​ ពួកគាត់ត្រូវបានព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តឧត្ដរមានជ័យ រួមសហការជាមួយមន្រ្តីសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ សង្កាត់រដ្ឋបាលព្រៃឈើ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង។បានចុះពិនិត្យនិងស្រាវជ្រាវបទល្មើសព្រៃឈើតាមបណ្ដាររោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើនិងរោងលក់គ្រឿងសង្ហាររឹមក្នុងដែលសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យបានទទួលបានលទ្ធផលបង្រ្កាបទីតាំង១៥កន្លែងនិងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងមិនអោយធ្វើសកម្មភាពលក់និងចែកចាយ ផល អនុផលព្រៃឈើបន្តទៀត។

តែដោយណែកមានទីតាំងលក់គ្រឿងសង្ហាររឹមអត់ច្បាប់អាជីវកម្ម មួយចំនួនក្នុងស្រុកអន្លង់វែងត្រូវរួចខ្លួនដោយមិនមានការផ្អាកសកម្មភាពលក់ចែកចាយផលអនុផលព្រៃឈើ ជាពិសេសគឺរបស់លោក មន្រ្តីពូលីសសក្ក័៣ម្នាក់ ឈ្មោះ ខុន ជាមន្រ្តីពូលីសបម្រើរការក្នុងអធិការស្រុកអន្លង់វែង ត្រូវជាកូនចៅរបស់លោក ស៊ឹម វណ្ណៈ អធិការស្រុកអន្លង់វែងគឺនៅលក់គ្រឿងសង្ហារឹម ចែកចាយផលអនុផលព្រៃឈើបានយ៉ាងរលូនទោះជាអត់មានច្បាប់អាជីកម្ម។

នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២០ក្រុមការងារយើងបានខលទៅលោក ខុន ជាមន្រ្តីពូលីស សក្ក័៣ បម្រើរការក្នុងអធិការស្រុកអន្លង់វែង ដើម្បីសុំការបភ្លឺពាក់ពន្ធ័និងរោងលក់គ្រឿងសង្ហារឹម របស់លោក ដែលស្ថិតនៅភូមិ ស្រះឈូក ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មានច្បាប់អាជីវកម្មឬអត់ច្បាប់អាជីវកម្ម តែខលចូលលោកថាស្ដាប់អត់បាន គាំងទូរសព្ទ័៕ដោយៈ សួន ចំណាប់​ គេហទំព័រស្ម័គ្រជាតិ