(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)អំឡុងឆ្នាំ២០១៩ ខែ វិច្ឆិការ អាជ្ញាធរ មានសម្ថតកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថស្រុកអន្លង់វែង មេព្រៃ ខណ្ឌរដ្ឋបាលព្រៃឈើចុះបង្រ្កាបផ្អើលស្រុកអន្លង់វែងតែបែរជាមិនបង្រ្កាបទីតាំងរោងលក់គ្រឿងសង្ហារឹមអត់ច្បាប់របស់លោកពេជ្រ ពៅ ហៅខុន មន្រ្តីនគបាលសក្ក័៣សង្ស័យថា…

ចេញផ្សាយថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ ៖ ថាខ្លាំងៗមែនទីតាំងរោងលក់គ្រឿងសង្ហារឹមអត់ច្បាប់អាជីវកម្មមួយកន្លែងស្ថិតនៅចំណុចភួមិ ស្រះឈូក ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែងត្រូវគេស្គាល់ថា ម្ចាស់រោងលក់គ្រឿងសង្ហារឹមជាប្រពន្ធរបស់លោកមន្រ្តីនគបាលសក្ក័៣ម្នាក់ឈ្មោះពេជ្រ ពៅ ហៅខុន ដែលគេល្បីថា មន្រ្តី អាជ្ញាធរមានសម្ថតកិច្ច មន្រ្តី ជំនាញ កងរាជអាវុធហត្ថស្រុកអន្លងវែង
មេព្រៃ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើមិនហ៊ានធ្វើការបង្រ្កាប។

ឃើញទង្វើលបែបនេះទើបគេហ៊ានដាក់ការសង្ស័យថាមន្រ្តីជំនាញពាក់ពន្ធ័ខាងលើមានការ​ និយមបក្ខពួក ឃុបឃិតគ្នា អាងខ្សែរ បណ្ដោយ អនុវត្តច្បាប់លំអៀង រកស៊ីមុខរប បើកលក់គ្រឿងសង្ហារឹម ដូចតែគ្នាសោះ ពេលបង្រ្កាប បង្រ្កាបរើសកន្លែង កន្លែង បក្ខពួករបស់ខ្លួនបែរជា មិនបង្រ្កាប បង្រ្កាបបានតែពលរដ្ឋទន់ខ្សោយ។

ពលរដ្ឋអ្នករកស៊ីប្រកបមុខរបបលក់គ្រឿងសង្ហារឹម មានការងឿងឆ្ងាល់ថា ហេតុអីបានជាមន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច មន្រ្តីជំនាញពាក់ពន្ធ័ចុះអនុវត្តបង្រ្កាបទីតាំងរោងលក់គ្រឿងសង្ហារឹម មានភាពលំអៀង មិនសុក្រិតបែបនេះ បើកលក់ដូចគ្នា អត់ច្បាប់ដូចគ្នា ពេលបង្រ្កាប បែរជាមិនបង្រ្កាបអោយអស់ តែបើបក្ខពួកខ្លួនវិញបើកលក់យ៉ាងរលូនគ្មានច្បាប់ផងក៍អាចលក់បាន។

ពលរដ្ឋក៍ដូចជាមហាជនិងរងចាំមើលថាមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច មន្រ្តី ជំនាញ​ពាក់ពន្ធ័ស្រុកខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង មេព្រៃ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើនិងអនុវត្តច្បាប់បែបណា ទៅលើរោងលក់គ្រឿងសង្ហារឹម អត់ច្បាប់ របស់លោក ពេជ្រ ពៅ ហៅខុន ដែលជាមន្រ្តីនគបាលសក្ក័៣ ប្រចាំនៅស្រុកអន្លង់វែង ប្រពន្ធជាអ្នកបើកលក់ឯប្ដីជាអ្នកកាងអោយ។

នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ លោក ងួន ទ្ធីរិទ្ធ មេបព្ជាាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយក្រុមងារយើងដឹងថាលោកគ្រាន់តែកម្លាំង ចូលរួមសហការជាមួយជំនាញប៉ុណ្ណោះ មិនអាចចុះបង្រ្កាបបានទេ រីឯរោងលក់គ្រឿងសង្ហារឹមមួួយចំនួនកំពុងរត់ទៅធ្វើច្បាប់អាជីវកម្មហើយ។ចំណែក ឯលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌមិនបានទាន់សុំការបកស្រាយបានព្រោះលោករវល់ជាប់ប្រជុំ។សូមបព្ជាក់ផងដែរ.?នៅមានកន្លែងទីតាំងរោងលក់គ្រឿងសង្ហារឹមជាច្រើនទៀត ដែលអត់ច្បាប់អាជីវកម្ម ជាពិសេស មានឈ្មោះ ស៊ុន សារ៉ាយនៅភូមិស្រះឈូក ឈ្មោះគួយ ខេង នៅតែបន្តបើកលក់យ៉ាងរលូននៅចំណុចឃុំលំទងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ទោះជាខណ្ឌរដ្ឋបាលព្រៃឈើធ្វើការផ្អាកសកម្មភាពអោយឈប់លក់ចែកចាយផលអនុផលព្រៃឈើយ៉ាងណាក្ដីក៍ការអនុវត្តដូចជាគ្មានប្រសិទ្ធភាព៕ ដោយៈសួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ