(គេហទំព័រសារព័ត៌មាន ស្ម័្រជាតិ)គយចល័តក្រសួងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យបានបើកដៃអោយកូនចៅចាំតែយកលុយដោយមិនបាច់ត្រួតពិនិត្យទំនិញពីក្រុមរថយន្តដឹកជព្ជួាន

ចេញផ្សាយថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់
ខេត្តឧត្ដរមានជ័យ៖កាន់តែថ្មីទៀតហើយ.! ជាមួយលោក មឿន មេគយចល័តក្រសួងនៅតាមបណ្ដាលផ្លូវជាតិលេខ៦៧ ស្ថិតនៅភូមិ ជើងភ្នំ ឃុំ ត្រពាំងប្រិ៍យ ស្រុកអន្លង់វែង បានប្រព្រឹត្តអំពើរពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយកូនចៅអោយអង្គុយចាំយកតែលុយពីក្រុមរថយន្តដឹកជព្ជួានទំនិញ ដោយមិនឃើញមានការត្រួតពិនិត្យវាយតម្លៃ ឬ ចេញប័នបង់ប្រាក់ចូលរដ្ឋនោះទេ គឺគ្រាន់តែយកលុយបានហើយ។
តាមសេចក្ដីរាយការណ៍បានអោយដឹងថាកន្លងទៅគេអង្កេតឃើញថាមានរថយន្តជាច្រើនបានដឹកទំនិញគ្រប់ប្រភេទរួមមាន៖បន្លែរ ផ្លែរឈើ ស្លាបមាន់
ជើងមាន់ ជង្គង់មាន់ ពោះវៀនមាន់ ពោះវៀនជ្រូក សាច់ ដែលមានសារធាតុគីមីមកពីប្រទេសថៃ តាមរថយន្ត វីគោ សាំយ៉ុង រាល់ថ្ងៃ និងរថយន្តផ្សេងៗទៀត។
សេចក្ដីរាយការណ៍បានបន្តថា លោក មឿន មេគយចល័យត្រសួងបានតម្រូវអោយក្រុមរថយន្តដឹកបន្លែរ ផ្លែរឈើនិងរថយន្តផ្សេងៗបង់ក្នុងមួយរថយន្ត ១មឺុនរៀលដល់២មឺុនរៀលហើយគេមិនដឹងថារថយន្តទាំងនោះដឹកអ្វីខ្លះនោះទេ ព្រោះវាគ្របតង់ជិតឈឹង។
ឃើញរូបភាពនិងសកម្មភាពទាំងនេះទើបមហាជនហ៊ានដាក់មន្ទិល សង្ស័យថា រថយន្ដដឹកទំនិញដែលគ្របតង់ជិតឈឹងសុទ្ធសឹង ជាទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ និង ជាទំនិញដែលមានសារធាតុគីមី បច្ចុបន្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរងនូវសម្ពាធនិងគ្រោះថ្នាក់ដោយសារតែទទួលទាន បរិភោគអាហារដែលមានសារធាតុគីមី ដែលជាកត្តា គំរៀមគំហែង ដល់អាយុជីវិត្ត របស់ប្រជាពលរដ្ឋ ជាពិសេសគឺជាបន្លែរ ផ្លែរឈើ និង ទំនិញផ្សេងៗទៀតដែលនាំចូលពីប្រទេសថៃ។
ហើយបច្ចុប្បន្ននេះក្រសួងស្ថាប័នពាក់ពន្ធ័និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុតអំពីបព្ហាសុខភាពប្រជាពលរដ្ឋ។ប៉ុន្តែលោក មឿន គយចល័តក្រសួងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមគ្រួសារប៉ុណ្ណោះ មិនខ្វល់ពីសុខភាព ពលរដ្ឋ និងគិតពីការបាត់ប្រាក់ចំណូលចូលរដ្ឋឡើង។
នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០នេះក្រុមការយើងបានខលទៅ ច្រាង កូនចៅរបស់លោកមឿនគយចល័តដែរ តែលើហើយមិននិយាយ រីឯលោក មឿន មេគយចល័តក្រសួងវិញខលទៅពីបីដងដែរតែលោក មិនលើកទូរសព្ទ័។ដោយៈសួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ