(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)នោះមេឧក្រិដ្ជជនបំផ្លេចបំផ្លាញព្រៃលិចទឹកស្រុកជីក្រែងរំលោភយកដីរដ្ធទៅលក់ឲ្យឈ្មួញបែជាអាជ្ញាធរធ្វើមិនដឹង

ចេញផ្សាយថ្ងៃទី៤ខែសីហាឆ្នាំ២០២០
ដោយ: ហ៊ុយ សុខ

សៀមរាប:អូរធំស្ថិតនៅឃុំស្ពានត្នោតស្រុកជីក្រែងជាអូរធម្មជាតិធ្លាប់មានទេសភាពស្រស់ត្រកាលអមដោយព្រៃលិចទឹកក្នុងទឹកដោយក្នុងអូរមានមច្ឆាជាតិគ្រប់ប្រភេទផងដែរ។

បច្ចុប្បន្នតំបន់អូរមួយនេះត្រូវបានឈ្មួញចូលឈូសឆាយព្រៃលិចទឹកនោះយកដីធ្វេីជាកម្មសិទ្ធនិងបិទអូរជាកង់ៗសំរាប់ស្តុបទឹកទុកស្រោចស្របស្រូវប្រាំង។

មេឧក្រិដ្ឋជនឈូសឆាយព្រៃលិចទឺកនៅតំបន់នេះឈ្មោះចិន ធឿន បច្ចុប្បន្នរស់នៅភូមិអូរក្រោមឃំុស្ពានត្នោតស្រុកជីក្រែង ខេត្តសៀមរាប។

ប្រជាពលរដ្ធបានលួចខ្សិបប្រាប់ឲ្យដឹងថាពីមួយឆ្នាំទៅមួយឆ្នាំមេឈ្មួញឈ្មោះ ចិន ធឿន ឈូសឆាយព្រៃលិចទឹកពង្រីកទីតាំងកាន់តែធំទៅៗបានយ៉ាងរលូនឯចំពោះមន្ត្រីជំនាញក្នុងស្រុកជីក្រែងមិនធ្វើកាហាមឃាត់បែជាបណ្តែតបណ្តោយអោយឈ្មួញរូបនោះធ្វើសកម្មភាពបានយ៉ាងពេញទំហឹុង។

មិនត្រឹមប៉ុណ្ណោះលោក ចិនធឿន ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា កាលពីឆ្នាំ2017មានមន្ត្រីក្រសួងធនធានទឹកម្នាក់បានឆ្វៀលដីនៅចំណុចនេះអោយប្រជាពលរដ្ឋចំនួន900ហិតាពេលនេះទេីបតែឈូសឆាយដីព្រៃលិចទឹកនេះបានតែជាង300ហិតាប៉ុណ្ណោះនៅសល់ដីព្រៃលិចទឺកជាង500ហិតាទៀតមិនទាន់ឈូសឆាយលក់អោយឈ្មួញទៀតនៅឡេីយទេ។

អ្នកសារព័ត៌មានសួរបន្ថែមទៀតថាតេីមន្ត្រីក្រសួងធនធានទឹកនោះឈ្មោះអ្វីដែរលោក ចិន ធឿន បែរជាឆ្លេីយមកថាមិនមែនមន្រ្តីក្រសួងធនធានទេគឺមន្ត្រីនៅសាលាខេត្តសៀមរាបទៅវិញតែលោកធឿនមិនចាំឈ្មោះនោះទេ។

ពាក់ព័ទ្ធករណីខាងលេីនេះលោជំុភាពនាយសង្កាត់រដ្ឋបាជលលផលកំពង់ក្តីប្រាប់អ្នកសារព័ត៌មានថាលោក ចិន ធឿន ពិតជាបានឈូសឆាយដីព្រៃលិចទឹកនៅតំបន់នេះមែនខ្លះបានឆ្វៀលហេីយខ្លះមិនបានឆ្វៀលទេលោកបាននិយាយទៀតថាសូមអោយអ្នកសារព័ត៌មានប្រជាជាពលរដ្ឋបេីឃេីញត្រាក់ទ័រភ្ជួរឬឈួសឆាយនៅចំណុចនេះសូមទូរស័ព្ទទៅលោក លោកនឹងមានចំណាត់ការភ្លាមៗរីឯលោក សិុន គគ់ប្រធានឧទ្យានុរក្សនិងបរិស្ថានស្នាក់ការទំនប់សួងប្រាប់អ្នកសារព័ត៌មានថាលោកមិនដឹងថាចំណុចនេះត្រឹមណាឆ្វៀលត្រឹមណាមិនឆ្វៀលទេព្រោះកាលគេឆ្វៀលលោកមិនបានមកនិងគេ។

ទាក់ទងនិងចិនធឿនឈូសឆាយព្រៃលិចទឹករាប់រយហិតានៅចំណុចអូរធំឃំុស្ពានត្នោតនេះនិងការឆ្លេីយបំភ្លឺមិនច្បាស់លាស់ពីមន្ត្រីជំនាញប្រជាពលរដ្ឋរិះគន់មន្ត្រីយ៉ាងខ្លាំងនិងសំណូមពរអោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ជាពិសេសឯកឧត្តម វែង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងឯកឧត្តម សាយ សំអាល់ រដ្ដមន្ត្រីក្រសួងបរិស្ថានគួរតែដាក់ទបបញ្ជារអោយលោក ព្រិន ស៊ីវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនិងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបចុះមកកន្លែងនេះផ្ទាល់ដេីម្បីពិនិត្យព្រៃលិចទឹកកំពុងរងការបំផ្លេចបំផ្លាយប៉ះពាល់យ៉ាងធ្ងន់ធ្ងូរ។ជាចុងក្រោយប្រជាសហគមន៍សំណូមពរអោយដាំស្តារកូនឈេីឡេីងវិញដូចការដាំស្តារឡេីងវិញនៅចណុចថ្នល់តាអង្កៅក្នុងប្រអប់នួនឿមក្រោមការដឹកនាំរបស់ឯកឧត្តម នាក់ ណេរ៉ុន កាលពីថ្ងៃទី10ខែកក្តដាឆ្នាំ2020កន្លងទៅនេះ។ដោយ: ហ៊ុយ សុខ គេហទំព័រស្ម័គ្រជាតិ