(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ខ្លាំងទាំងមេខ្លាំងទាំងកូន លោក ឈ្មោះសេង ប្រណី ល្បីខាងដើរស្ទាក់រថយន្ត គោយន្តដឹកឈើ ជំរិតទាលុយ៥ខេត្តឯមេឈ្មោះ តុប ញាតានាយអធិការល្បីខាងបាញ់បោះសេរីធ្វើអោយពលរដ្ឋខាងជើងទន្លេរសាបភ័យលុះប្រលឹងស្ទើរតែមិនហ៊ានដើរក្បែរ

ចេញផ្សាយថ្ងៃទី៥ខែសីហាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តកំពង់ធំ ៖ពិតជាមិនធម្មតាមែន លោក សេង ប្រណីមេព្រៃ៥ខេត្ត និងលោក តុប ញា អធិការខាងជើងបឹងទន្លេរសាប ល្បីទាំងមេទាំងកូនខាងដើរជំរិត ទាលុយពីរថយន្តដឹកឈើនិងដើរបាញ់បោះសេរីមិនញញើតច្បាប់។

តាមប្រភពៈពីបណ្ដាញសារព័ត៍មានក្នុងស្រុកបាននាំគ្នាចុះផ្សារព្រោងព្រាតពាក់ពន្ធ័និងលោក សេង ប្រណីល្បីថាជាមេឈ្មួញឧក្រិដ្ឋកម្មរកស៊ីមុខជំនួញបទល្មើសឈើក្រញួងឆ្លងដែនខុសច្បាប់ តែអីឡូវបានប្រែក្លាយមុខមាត់ថ្មីលើទឹកដី៥ខេត្ត ជាមេព្រៃដើរជំរិត ស្ទាកទាលុយតាមរថយនដឹកជព្ជួានឈើ៥ខេត្ត គ្មានមេឈ្មួញណាអាចគេចផុតពីកណ្ដាប់ដៃរបស់លោក សេង ប្រណីឡើយ ។

ឯមេរបស់ខ្លួនឈ្មោះ តុប ញាតា នាយអធិការ ខាងជើងបឹងទន្លេរសាបខេត្តកំពង់ធំ វិញក៍មិនចាញ់កូនចៅដែរ គឺអាងលុយ អាងអំណាចដើរបាញ់បោះសេរី ធ្វើពលរដ្ឋភ័យលុះប្រលឹង ពេលជួបមុខលោកម្ដងៗ។

បើយោងតាមខ្លឹមផ្សារ អាខោនហ្វេសបុកឈ្មោះ ភ្នំឱ រ៉ាល់ បានបង្ហោះលើបណ្ដាញសង្គមថា ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២០មានក្រុមខ្មាន់កាំភ្លើងមួយក្រុមបានបាញ់ប្រហាមកលើប្រជាពលរដ្ឋនៅភូមិអូរគគីក្រោម ឃុំ បឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ ដែលគេស្គាល់ឈ្មោះខ្មាន់កាំភ្លើងគឺលោក តុប ញាតា នាយអធិការ ខាងជើងបឹងទន្លេរសាប ខេត្តកំពង់ធំ។ ប្រភពៈដដែលបានបន្តថា សម័យនេះទៅហើយនៅតែមានការកាំភ្លងបាញ់បោះទៅលើប្រជាពលរដ្ឋទៀត ! តើច្បាប់គិតយ៉ាងណាចំពោះបុគ្គលរូបនេះដើរបាញ់បោះសេរីមិនញញើតច្បាប់ តែច្បាប់មិនអាចចាត់ការបានទៅលើបុរសជើងខ្លាំងរូបនេះ។

ពលរដ្ឋនូវតែទទូចស្នើរសុំដល់ឯកឧត្ដម សុខ លូ អភិបាលខេត្តនិង លោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំមេត្តាចាត់វិធានការ លោក សេង ប្រណី និង លោក តុប ញាតា នាយធអិការ ខាងជើងបឹងទន្លេរសាបផងទាន ព្រោះលោក ទាំងពីគឺល្បីមិនចាញ់គ្នាប៉ុន្មាននោះទេ។ កូនចៅល្បីខាងដើរស្ទាក់រថយន្តដឹកឈើ គោរយន្តដឹកឈើ និងជំរិតទាលុយតាមរោងសិប្បកម្ម រីឯមេខ្លួនឈ្មោះ តុប ញាតា អធិការខាងជើងបឹងទន្លេរសាប គឺល្បីខាងដើរបាញ់បោះសេរី គំរាមគំហែងពលរដ្ឋ ដោយមិនញញើតច្បាប់និងមិនខ្លាចអ្វីទាំងអស់។

នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២០នេះក្រុមការងារក៍បានខលទៅ លោក សេង ប្រណី មេព្រៃ៥ខេត្ត តែលោកបដិសេធថាខ្លួន មិនមែនជាមេព្រៃ៥ខេត្តនោះទេ រីឯព័ត៍មានបានចុះផ្សាយព្រោងព្រាតលើគេទំព័រ វេបផ្សាយ លើបណ្ដារសង្គមនោះគឺលោកបានសសេរបដិសេធរួចហើយ ។ ចំណែក លោក តុប ញាតា ក៍មិនទាន់សុំការបកស្រាយបានដែរព្រោះគ្មានលេខទូរសព្ទ័រ ។ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ