គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)​លោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើសុំបដិសេធទាំងស្រុក ចំពោះព័ត៍មានដែលបានចុះផ្សាយ លោក កាលពីថ្ងៃទី១-២-៣ ខែសីហា ជារឿងមិនពិត

ចេញផ្សាយថ្ងៃទី៥ខែសីហាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេតឧត្ដរមានជ័យ៖ លោកអ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យសុំបដិសេធទាំងស្រុកចំពោះការចុះផ្សាយព័ត៍មាន កាលពីថ្ងៃទី១-២-៣ ខែ សីហា ឆ្នាំ២០២០ ដែលបានចោទថា មេឈ្មួញទិញឈើប្រណិតឆ្លងដែនពីប្រទេសថៃមកកែច្នៃគ្រឿងសង្ហារឹមកំពុងល្បីថាយកប្រាក់ទិញទឹកចិត្តលោកអ៊ឹម សាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើចុះធ្វើច្បាប់សិប្បកម្មដល់ផ្ទះឈ្មួញឈើទាំងសាមីខ្លួនជារឿងមិនពិត ហើយលោកក៍មិនបានពាក់ពន្ធ័យកលុយយកកាក់ពីម្ចាស់រោងសិប្បកម្ម រោងលក់គ្រឿងសង្ហារឹម ពីម្ចាស់ ឈ្មោះ ស៊ុន សារ៉ាយ ប្ដីឈ្មោះឆែ គ្មានការស្នើសុំចូលទៅមន្ទីរកសិកម្មដូចសារព័ត៍មានបានចោទឡើយវាមានការផ្ទុយស្រឡះពីការពិតទាំងស្រុង។

លោកក៍បានបព្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០រូបលោក រួមជាមួយសហការីគាត់០១នាក់បានចុះទៅបំពេញការងារនៅផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង តាមដីកាសម្រេចរបស់តំណាងអយ្យការ អមសាលាដំបូងខេត្ត។

តែមកដល់ពេលនេះឈ្មោះ ស៊ុន សារ៉ាយ និង ប្តីឈ្មោះឆែ មិនទាន់បានដាក់ពាក្យស្នើសុំបង្កើតរោងសិប្បកម្មមកខណ្ឌរដ្ឋបាលព្រៃឈើនៅឡើយទេ ។ហើយអ្នកទាំងពីនាក់ប្ដីប្រពន្ធមិនដែលមានទំនាក់ទំនងនិងបានស្គាល់មុខគ្នានោះទេ។

ម្យ៉ាងទៀតចំពោះនីតិវិធីនៃការដាក់ពាក្យស្នើសុំបង្កើតរោងសិប្បកម្មគឺម្ចាស់រោងត្រូវដាក់ពាក្យស្នើសុំមកខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក សង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើ។ចំពោះការបំពេញពាក្យស្នើសុំម្ចាស់រោងត្រូវទៅធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយសង្កាត់រដ្ឋបាលព្រៃឈើនៅនឹងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលយកពាក្យស្នើសុំនិងទទួលការណែនាំអំពីរបៀបបំពេញ និង បញ្ជូនឯកសារ៕ដោយៈសួន ចំណប់ គេហទំព័រស្ម័គ្រជាតិ