(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)មេឈ្មួញដុះស្លែរ ឈ្មោះដំ ឈ្មោះពៅ​ ជាមន្រ្តីប៉េអឹម ឈ្មោះហ៊ុល បានធ្វើសកម្មភាពដឹកជព្ជួានឈើយ៉ាងអនាធិបតេយ្យសម្រុកចូលខេត្តសៀមរាប លោក ម៉ុងប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹមសុទ្ធប្រធានមន្ទីកសិកម្មមិនធ្វើការបង្រ្កាប

ចេញផ្សាយថ្ងៃទី៦ខែសីហាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋស្រុកស្វាយលើបានអោយដឹងថានៅយប់ម៉ោង១២រំលងអត្រាធឈ្លានចូលថ្ងៃទី៦ខែ សីហា ឆ្នាំ២០២០យប់មិុញមេឈ្មួញឈ្មោះដំនិងឈ្មោះ ពៅជាមន្រ្តីប៉េអឹមនិងឈ្មោះហ៊ុល បានធ្វើសកម្មភាពដឹកជព្ជួានឈើចេញពីស្រុកស្វាយលើសម្រុកចូលខេត្តសៀមរាបយ៉ាងរលូននិងសុវត្ថិភាពមិនរំខានដល់មន្រ្តីអាជ្ញាធក្នុងមូលដ្ឋាន ស្រុក ខេត្តឡើយ។

បើយោងតាមប្រភពច្បាស់ការមួយបានបព្ជាក់បន្ថែមថាមេឈ្មួញឈ្មោះដំ មេឈ្មួញឈ្មោះ ពៅដែលជាមន្រ្តីប៉េអឹម និងឈ្មោះ ហ៊ុល បានធ្វើការត្រូវរ៉ូវជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញស្ថាប័នពន្ធ័ស្រុកខេត្តអស់ទៅហើយ ទើបក្រុមឈ្មួញទាំងនេះអាចធ្វើចរាចរណ៍រកស៊ីមុខជំនួញឈើខុសច្បាប់ទៅយ៉ាងរលូននិងគ្មានសម្ថតកិច្ចឬក៍ស្ថាប័នពាក់ព​ន្ធ័មួយណា !.ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសឈើខុសច្បាប់។

មហាជនកំពុងតែនាំគ្នារិះគន់ថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខំចេញលិខិតនិងដាក់បទបព្ជាាអោយមន្រ្តីរបស់ខ្លួនយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើខុសច្បាប់ ដែរកំពុងកើតឡើងនៅតាមបណ្ដារខេត្តមួយចំនួនត្រូវទប់ស្កាត់អោយបាន។

តែបើយើងក្រឡេកមកមើលបទល្មើសក្នុងខេត្តសៀមរាបវិញឃើញថាបទល្មើសឈើខុសច្បាប់ចេញយ៉ាងគគ្រឹក គគ្រេង និងអនាធិបតេយ្យសម្រុកចូលខេត្តនិងញញើតច្បាប់ឡើយ ព្រោះតែមានមន្រ្តីមួយចំនួនក្នុងខេត្តជាអ្នកមើកភ្លៀងខៀវ និងមើលផ្លូវអោយក្រុមឈ្មួញដឹកជព្ជួានឈើខុសច្បាប់ទៅវិញ។

រីឯលោក ម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោកទា គឹម សុទ្ធប្រធានមន្ទីកសិកម្មបែរជាសម្ងំនៅស្ងៀម បណ្ដែរបណ្ដោយអោយក្រុមមួយឈ្មោះដំ ឈ្មោះ ពៅ ជាមន្រ្តីប៉េអឹមនិង ឈ្មោះហ៊ុល ធ្វើព្យុះធ្វើភ្លៀងតាមអំពើរចិត្តទោះដឹក
ឈើមកចាក់ចោលតាមដងផ្លូវក៍មិនបង្រ្កាប់ដែរ៕ដោយៈសួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ