(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

ចេញផ្សាយថ្ងៃទី១០ខែសីហាឆ្នាំ២០២០
ដោយ:សួន ចំណាប់

ខេត្តកំពង់ធំ៖នារីជាមន្រ្តីបម្រើរការនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោក សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើលអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ​ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូចសេចក្ដីត្រូវការ នៃកាមតណ្ហារបស់លោក មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់។

តែពេលនេះនារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានហើយ.! មានតែនាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម សខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។

បើយោងតាមពាក្យប្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម សខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់។

ហើយលិខិតនៃពាក្យប្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០ សុំដល់សម្ដេ ក្រឡាហោម សខេង សុំជួយអត្តរាគមន៍និងចាត់កាត់ចំពោះលោក ឧត្ដម អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ ដែលបានប្រព្រឹត្តអំពើរថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោ ស៊ីកូនឯង ហើយបុគ្គលឈ្មោះអ៊ុក កុសល បានដឹកនាំបង្កើតបក្សពួក ខ្សែរស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាម្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៍ដូចមន្រ្តីក្រោមឱវាទ​ ហើយ ទង្វើលបែបនេះ វាបានធ្វើអោយខូចកិត្តិយស ដល់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។

សុំសម្ដេច ក្រឡា ហោម សខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាដាក់ការសើុបអង្កេត តាមពាក្យប្ដឹងជានារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានខេត្តកំពង់ធំផងទាន ដែលពួកគាត់កំពុងតែរងគ្រោះ ដោយលោក ឧត្ដម សេនីយ៍ អ៊ុក កុសល បានជាន់ឈ្លី កិត្តយល ទាំងផ្លូវចិត្តទាំងផ្លូវកាយនិងបានបំផ្លាញកិត្តិយស ក្នុងនាមជាស្រ្តីខ្មែរ។

នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២០ នេះក្រុមងារយើងក៍បានខលទៅលោក ឧត្ដម សេនីយ៍ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ពីបីដងដែរតែលោក មិនលើកទូរសព្ទ័រ។ ហើយក្រុមការងារយើងរងចាំការបកស្រាយពីលោក រាល់ម៉ោងធ្វើការ៕ដោយ: សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ