(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ខ្លាំងមែនលោកមន្រ្តីនគបាលសក្ក័៣ឈ្មោះពេជ្រ ពៅ ហៅ ខុន មិនញញើតច្បាប់បើលក់គ្រឿងសង្ហារឹមអត់ច្បាប់អាជីវកម្មបានយ៉ាងរលូន ទោះលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើចុះទៅហាមឃាត់ក៍មិនស្ដាប់ផង

ចេញផ្សាយថ្ងៃទី១៤ខែសីហាឆ្នាំ២០២០
ដោយ= សួន ចំណាប់

ខេត្តឧត្ដរមានជ័យ៖ ការលើកឡើងរបស់លោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើ ឆ្លើយតមកអ្នកសារព័ត៍មានការកាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២០ពាក់ពន្ធ័នឹងទីតាំងលក់គ្រឿងសង្ហារឹមនៅភូមិស្រះឈូក ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង សាបដូចទឹកទន្លេរ។

ជាក់ស្ដែងនៅថ្ងៃទី ១៣ ខែ សីហា នេះសកម្មភាពរោងលក់គ្រឿង សង្ហារឹម ឈ្មោះ ពេជ្រ ពៅ ហៅខុន មន្រ្តីនគបាលសក្ក័៣ នៅតែដំណើរបើកលក់គ្រឿងសង្ហារឹមបានយ៉ាងរលូននិងមិនញញើតច្បាប់ ទោះលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបានចុះទៅហាមឃាត់និងផ្អាកសកម្មភាពការលក់ផលអនុផលព្រៃឈើ ក៍ លោក ពេជ្រ ពៅ ហៅ ខុន មិនស្ដាប់ការណែនាំ ឡើយ ព្រោះលោក អាងអំណាចនិងបុណ្យសក្ក័ជាមន្រ្តីនគបាលស្រុកអន្លង់វែង។

ពលរដ្ឋស្នើរសុំដល់លោក អ៊ឹម សៅ វរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក សូតស៊ីសុខឃាងប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាចុះត្រួតពិនិត្យនិងអនុវត្តទៅលើរោងលក់គ្រឿង សង្ហារឹម របស់លោក ពេជ្រ ពៅ ហៅខុន មន្រ្តីនគបាលសក្ក័៣ស្រុកអន្លង់វែងផង ទើបវាស្មើរភាពនិងមានភាពសុក្រិតក្នុងការអនុវត្តច្បាប់ និងមិនធ្វើ អោយពលរដ្ឋខកចិត្ត ខកបំណងចំពោះច្បាប់។

លោក ពេជ្រ ពៅ ហៅខុន មន្រ្តីនគបាលសក្ក័ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យបានបព្ជាក់ អោយក្រុមការងារយើងដឹងថារូប គាត់បានបិតតាមការណែនាំរបស់មន្រ្តីជំនាញ ពាក់ពន្ធ័ហើយ តែដោយសារតែមានម៉ូយជួលគាត់បាញ់ថ្នាំសារឡុងនិងកៅអីពីបីទើបគាត់លើកសាឡុងនិងកៅអីដាក់លើរថយន្តអោយទៅគេតែប៉ុណ្ណោះ៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ