(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)នោះបុគ្គលិក៧៤នាក់ធ្វើការឲ្យក្រុមហ៊ុនក្នុងភូមិវប្បធម៌កម្ពុជាចំកណ្តាលក្រុងសៀមរាបផ្ទុះការតវ៉ាខាងមុខដោយក្រុមហ៊ុនកាត់ប្រាក់បៀវត្តន៍២០%ភាគរយនិងប្រាក់អាហារ២៥ដុល្លាដោយចិត្តឯង

ចេញផ្សាយថ្ងៃទី១៦ខែសីហាឆ្នាំ២០២០
ដោយ: ស្ម័គ្រជាតិ

ខេត្តសៀមរាប : ម្សិលមិញតាំងពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២០បុគ្គលិកធ្វើការនៅភូមិវប្បធម៌កម្ពុជាចំនួន៧៤នាក់ធ្វើការតវ៉ាតស៊ូមតិជាមួយខាងក្រុមហ៊ុនរឿងកាត់ប្រាក់ខែបុគ្គលិក២០%ភាគរយនិងប្រាក់អាហារប្រចាំខែ២៥ដុល្លាទៀតដោយពួកគាត់មិនដឹងរឿងកាត់លុយពីរបុគ្គលិកទាល់តែសោះ ។

បុគ្គលិកម្នាក់ៗដែលបំរើការងារជាង១០ឆ្នាំឲ្យក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាតវ៉ាតាំងពីម្សិលមិញរហូតដល់ថ្ងៃទី១៦នេះឯខាងក្រុមហ៊ុនធ្វើមិនដឹងមិនឮនៅមិនទាន់រកដំណោះស្រាយឲ្យបុគ្គលិកសូម្បីតែមួយចំនិតបាននូវឡើយទេ ។

គួរបញ្ចាក់ផងដែរថាខាងក្រុមហ៊ុនភូមិវប្បធម៌កម្ពុជានាពេលព្រឹកមិញនេះបានបិតទ្វាមិនឲ្យបុគ្គលិកទាំង៧៤នាក់ដែលធ្វើការតវ៉ាមិនឲ្យចេញចូលឡើយថែមទាំងកំហែងពួកគាត់និងបញ្ឈប់ពីការងារមិនឲ្យបំរើការងារវិញទៀតទេ។

បុគ្គលិកទាំង៧៤នាក់ពួកគាត់នូវតែមានជំហរស្របតាមច្បាប់ការងារនៅតែតស៊ូមតិដើម្បីិរកដំណោះស្រាយនិងភាពយុត្តិធម៌របស់ពួកគាត់ដែលបំរើការងាបើទោះជាខាងក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាមិនរវល់យ៉ាងណាក៏ដោយក៏ពួកគាត់នូវតែតស៊ូមតិរហូតដល់ទីបញ្ចប់ ។

អង្គភាពគេហទំព័រស្ម័គ្រជាតិមិនទាន់មានការបំភ្លឺពីខាងក្រុមហ៊ុនវប្បធម៌កម្ពុជាបាននៅឡើយទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង(នៅមានភាគបន្ត)

អង្គភាពរងចាំការបកស្រាយរាល់ម៉ោងធ្វើការ ការិយាល័យទំនាក់ទំនងលេខ ០១២៨៧១៥៧៥/0882799939