ស៊ីម ឈុនលី ចាងហ្វាង, [25.08.20 09:14] កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ នាំខ្លួនជនសង្ស័យម្នាក់មកធ្វើការសាកសួរពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវៈ


ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង ២០និង០០នាទីយប់
ថ្ងៃច័ន្ទ ៦កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះនាំខ្លួនជនសង្ស័យចំនួន០១នាក់ មកធ្វើការសាកសួរពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវៈ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិ ភ្នំ កុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។
ជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កម្មករឡឥដ្ឋមានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិ ភ្នំ កុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។
ជនរងគ្រោះឈ្មោះ ធ ជ វ ភេទ ស្រី អាយុ ១០ឆ្នាំ មានស្រុក កំណើត នៅ ភូមិ ក្រោម ឃុំ ម្លុង ស្រុក ត្រាំង ខេត្ត តាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិ ភ្នំ កុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕