ប្រជាពលរដ្ឋ៦៧គ្រួសារប្រឈមនិងបាត់បង់ដីធ្លីដោយអាជ្ញាធរស្រុកអន្លង់វែងឃុបឃិតគ្នាជាមួយជំនាញសុរិយោដីធ្វើប័ណ្ណកម្មសិទ្ធលើដីពួកគាត់បានរុករាននិងអាស្រ័យផលមុនស្រុកអន្លង់វែង៧ឆ្នាំ .!

ចេញផ្សាយថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០
ដោយ = គេហទំព័រជាតិ

(ខេត្តសៀមរាមរាប)÷ ប្រជាពលរដ្ឋ៦៧គ្រួសាររស់នៅភូមិ ជប់ម្លូរ ឃុំវ៉ារិន ស្រុកវ៉ារិនខេត្តសៀមរាប បានលើឡើងថាឃុំវ៉ារិនបានគ្រប់គ្រងដីនៅចំណុចភូមិ ជប់ម្លូ មុនឃុំលំទងស្រុកអន្លង់វែងរយ:៧ឆ្នាំ។
ហើយមិនថាយ៉ាងមុិចត្រូវបានលោក
សំឧស្មាន់( ហៅហៀង )មេភូមិអូរចាប់ត្រី ឃុំលំទង ឃុបឃិតគ្នាជាលក្ខណ:ប្រព័ន្ធយកដីពួកគាត់លក់អោយលោក សាត ធៀប ឈ្មួញទិញដី ស្រុកអន្លង់វែងដែលពួកគាត់បានធ្វើការរុករាននិងធ្លាប់អាស្រ័យផលនៅភូមិខាងលើតាំងពីឆ្នាំ២០០៦មកម្លេះ។
តែមកដល់ឆ្នាំ២០១៤ឮល្បីថាដីរបស់ពួកគាត់ត្រូវបានអាជ្ញាធរស្រុកអន្លង់វែងឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធលើដីរបស់ពួកគាត់អស់បាត់ទៅហើយដែលដីគាត់បានទទួលស្គាល់អាជ្ញាធរឃុំវ៉ារិនស្រុកវ៉ារិនខេត្តខេត្តសៀមរាប។
ហេតុនេះហើយពួកគាត់សូមសុំណូមពរដល់ តេជោ ហ៊ុន សែននាយករមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជានិង ឯកឧត្តម
ខៀវ សុភ័ក្តិ នាក់ពាក្យរបស់ស្តេច អោយជួយដល់ពួកគាត់៦៧គ្រួសាររស់នៅភូមិ ជប់ម្លូរ ឃុំវ៉ារិនស្រុកវ៉ារិនកំពុងរងគ្រោះដោយមានបុគ្គលចំនួន១២រូបបានប្តឹងពួកគាត់ទៅតុលាការខេត្តឧត្តរមានជ័យ។ដែលបុគ្គលទាំង១២រូបនោះសុទ្ធសឹងជាសាច់ញាតិនិងកូនចៅរបស់ លោកសាត ធៀប
ឈ្មួញទិញដី ស្រុកអន្លងវែងដែលទិញដី របស់ពួកគាត់ពីលោក សំឧស្មាន់ (ហៅហៀង មេភូមិអូរចាប់ត្រី)។
មានដូចខាងក្រោម÷
១. ជូ សម្ផស្ស ប្រុស ស្រុកន្លង់អន្លង់វែងខេត្តឧត្តរមានជ័យ
២. សាត សំណាង ប្រុស អ.វ
៣. សាត ស្រីពៅ ភេទស្រី អ.វ
៤. ង៉ែត វ៉ាន់ ប្រុស។ អ.វ
៥. សឹុង សូធា ភេទប្រុស អ.វ
៦. ទាន ប៉ែង ភេទ ប្រុស កំពង់ធំ
៧. ទៀន តូ នា ភេទ ស្រី កំពង់ធំ
៨. សុខ ស្រីណា ភេទស្រី ព្រៃវែង
៩. ប៉ាត់ គឹមជាង ភេទប្រុស កំពង់ធំ
១០.ជី ទេរិន្ធិ ភេទប្រុស កំពង់ធំ
និងពីនាក់ផ្សេងទៀត។
រឿងទំនាស់វិវាទដីធ្លីខាងលើពួកគាត់បានបញ្ជាក់ថាកើតឡើងតាំងឆ្នាំ២០១មកម្លេះ។កាលពីថ្ងៃទី១០ខែ៦ឆ្នាំ២០២០តុលាកាខេត្តឧត្តរមានជ័យ បានចេញប្រកាស់សាលក្រមតាមពាក្យបណ្តឹងរបស់បុគ្គលចំនួន១២រូបខាងលើរហូតមកដល់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២០តុលាការខេត្តឧត្តរមានជ័យ។សម្រេចចេញសាលក្រមរក្សារការពារទុកដីដែលមានដែលមានទំនាស់ចំនួន១៣៣ហិកតាដោយយកគ្រឿងចក្រ
ចំនួនួពីគ្រឿងទៅកាយព្រំដីដើម្បីហុំព័ទ្ធរក្សាទុក ទើបមានការផ្ទុះសារ៉ាយពីសំណាក់ប្រជាពលរដ្ធចំនួន៦៧គ្រួសារនិងកំលាំងសមត្ថកិច្ចស្រុកអន្លងវែងកាលពីថ្ងៃទី២ខែកញ្ញានេះបណ្តាលអោយគ្រឿងចក្រអេស្កាវទ័រចំនួនពីគ្រឿងខូចខាតយ៉ាងដំណំ។
ពលរដ្ឋបានបន្ថែមថាការប្រកាសសាលក្រមរបស់តុលាកាលពីថ្ងៃទី១០ខែ៦គឺពលរដ្ឋពួកគាត់មិនបានដឹងលឺរឿងអ្វីនោះទេ ហេតុនេះហើយទើបបានជាពលរដ្ឋមិនបានប្តឹងទៅជំទាស់។
រឿងរ៉ាងទំនាស់ដីវិវាទដីធ្លីខាងលើ លោក សាតធៀប បានអោយដឹងតាមទូរស័ពថាលោកដឹងទេបើចង់ដឹងសួរទៅខាងតុលាការទៅចំណែកលោកមេភូមិក្រុមការងារយើងខ្ញំុមិនអាចសុំកាបកស្រាយបានទេព្រោះគ្មានលេខទូរសព្ទ័ ។