មន្ត្រីនគរបាលខេត្តសៀមរាប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូន

ចេញផ្សាយថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០
ដោយ= ស្ម័គ្រជាតិ

ខេត្តសើមរាប= នៅស្នងការដ្ឋាននរគបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុលមាតុភូមិនិងប្រជាពលរដ្ឋកន្លងមក។
ជាមួយគ្នានេះ នាយនគរបាល និងពលនគរបាលយើង ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕