{គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ}សាខាកាកបាទកម្ពុជា បាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ វេរប្រគេន ព្រះសង្ឃនៅវត្តប្រាសាទគោកចក

ចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
ដោយ៖ ស្ម័គ្រជាតិញូ

នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០ វេនកាន់បិណ្ឌទី១២ លោកជំទាវ មាស សន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ វេរប្រគេន ព្រះសង្ឃនៅវត្តប្រាសាទគោកចក ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។

ទេយ្យទានដែលបានប្រគេនជូនមាន៖ អង្ករ ២៥០គីឡូក្រាម មី ៦កេស ទឹកបរិសុទ្ធ ៥កេស ប្រេងឆា ៦ដប ទឹកត្រី ២យួរ ទឹកស៊ីអ៊ី ២យួរ ត្រីខ ១០យួរ ទឹកដោះគោខាប់ ២០កំប៉ុង ស្កសរ ៥គីឡូក្រាម និងទេយ្យមួយចំនួនទៀត និងថវិកាមួយចំនួនផងដែរ៕