(គេហទំព័រ ស្ម័គ្រជាតិ)មេឈ្មួញរកស៊ីដឹកជព្ជួានឈើលេខ២ឈ្មោះរ៉ា ជាមន្រ្តីយោធាបានយករថយន្តអង្គភាព៣គ្រឿងបំពាក់ស្លាកលេខខេមរភូមិន្ទទៅរកស៊ីបទល្មើសឈើខុសច្បាប់៣ខេត្តសង្ស័យថាមេអង្គភាពជាអ្នកបើកភ្លើងខៀវ

ចេញផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
ដោយភ្នាក់ងារ : សួន ចំណាប់

ខេត្តមានជ័យ ៖កក្រើកទៀតហើយមេឈ្មួញឈ្មោះរ៉ា ជាមន្រ្តីយោធារកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់យ៉ាងសកម្មក្នុងមួយថ្ងៃដឹកឈើបីរថយន្តចេញពីខេត្តព្រះវិហារឆ្លង់កាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យល្បីថារត់ការនិងបង់លុយអោយ មន្រ្តីសម្ថតកិច្ច ជំនាញពាក់ពន្ធ័តាមដងផ្លូវទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ
ទើប មិនឃើញមានអង្គភាពស្ថាប័នពាក់ពន្ធ័មួយណាធ្វើការបង្រ្កាប។

បើយោងតាមប្រភពៈពីអ្នកសារព័ត៍មានយើង បានបព្ជាក់ប្រាប់ ថា មេឈ្មួញឈ្មោះរ៉ាជាមន្រ្តីយោធានិងជាឈ្មួញរកស៊ី ដឹកជព្ជួានឈើលេខ២យ៉ាងសកម្ម ដឹកចេញខេត្ត ព្រះវិហារ ឆ្លងកាត់ ខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាបនិងល្បីទៀតថា បានបង់លុយអោយសម្ថតកិច្ច ជំនាញពាក់ពន្ធ័គ្រប់ស្ថាប័នទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ទើបឈ្មោះរ៉ា ហ៊ាន យករថយន្តម៉ាក ឌឹង ហ្វឹង ត្រេ ពណ៍ អ៊ី ៣គ្រឿង បំពាក់ស្លាក់លេខ ខេមរភូមិន្ទទៅរកស៊ីបទល្មើសខុសច្បាប់បានយ៉ាងរលូនក៍ដោយតែមេជាអ្នកបើកភ្លើងខៀវ ហើយមើលទៅ ឬមួយក៍ មេអង្គភាព ខ្វះលុយទ្រទ្រុងអង្គភាព ទើបបានជាបណ្ដែរបណ្ដោយអោយកូនចៅ រកស៊ីដឹកឈើបែបនេះ។

មហាជនរងចាំមើលថា មន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច ជំនាញ ពាក់ពន្ធ័ពាក់តាមដងផ្លូវ មានសង្កាត់ ផ្នែកជាពិសេសលោក អ៊ឹម សៅវរិទ្ធនាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ និងមានវិធានការបែបណា.?ចំពោះ មេឈ្មួញរកស៊ីដឹកជព្ជួានឈើលេខ២ ឈ្មោះ រ៉ា ដែលជាមន្រ្តីយោធា ឬមួយក៍ដូចជាគេនិយាយមែនថា>>មេជាអ្នកអង្គុយចាំយកលុយ ឯកូនចៅជាអ្នកដើរកាក់ក្បាលរថយន្តដឹកឈើយកលុយជូនមេ។

ជុំវិញករណីខាងលើនេះនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២០ក្រុមការងារមិនអាចសុំការបកស្រាយបំភ្លឺពីឈ្មោះរ៉ា ជាមន្រ្តីយោធាផង ជាមេឈ្មួញផងបាននៅឡើយនោះទេ ព្រោះខលទៅពីបីដងចូលគ្មានអ្នកទទួល៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ