(គេហទំព័រ ស្ម័គ្រជាតិ) គណ:កម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ជូនខេត្ត

ចេញផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
ការិយាល័យទំនាក់ទំនងផ្សាយពានិជ្ជកម្ម=012871575៖0882799939

ខេត្តសៀមរាប = ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងាររបស់គណ:កម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងគណ:ប្រតិភូអន្តរក្រសួងអមដំណើរ ថ្នាក់ដឹកនាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លា សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។

ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្លូវទាំង៣៨ខ្សែនេះសូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។ ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។

អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតរមួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាបដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណមក៕ ប្រភពហ្វេសបុក
#អរគុណសន្តិភាព #សៀមរាបផ្ទះខ្ញុំ