(គេហទំព័រ ស្ម័គ្រជាតិ)លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដឹកនាំកិច្ចប្រជុំមេបញ្ជាការទាំង៩ស្រុកស្តាប់ការផ្សប់ផ្សាយអំពីរចនាសម្ព័ន្ធ

ចេញផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០
ការិយាល័យផ្សាយពាណិជ្ជកម្ម 012871575/0882799939/0962831400

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក​ទាំង​៩ សរុបចំនួន៨០រូប អញ្ជើញចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំ​នេះប្រារព្វធ្វើ​ឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំតូច បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕ដោយ:ស្ម័គ្រជាតិ