(គេហទំព័រ ស្ម័គ្រជាតិ)ឯកឧត្តម ម៉ៅ ធនិន ទទួលបានការឧបត្ថម្ភពីសប្បុរសជនលោកស្រី ទ្រី ដាណា និង ស្វាមី ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង

ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន 012871575/0882799939/0962831400

ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបេីកកិច្ចប្រជុំរៀបចំបែងចែកកម្លាំងចុះមូលដ្ឋាន ដេីម្បីស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។
ក្នុងនោះឯកឧត្តមក៏បានទទួលការឧបត្ថម្ភពីសប្បុរសជនដែលបានចូលរួមឧត្ថម្ភ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖
លោកស្រី ទ្រី ដាណា និង ស្វាមី
អង្ករ ចំនួន១០តោន
ត្រីខកំប៉ុង ចំនួ ន៥០កេសធំ
ទឹកសុីអុីវ ចំនួន៥០០យួរ
មី ចំនួន៦០កេសធំ
លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ
ថវិកា ចំនួន៦លានរៀល
អង្ករ ចំនួន២០តោន
មី ចំនួន១៥០កេសធំ
ត្រីខកំប៉ុង ចំនួន៥០កេសធំ
ក្នុងនោះឯកឧត្តម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕