(គេហទំព័រ ស្ម័គ្រជាតិ)លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពពិធីបិតការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ៊ីលិតខាប់ឆ្នាំ២០២០

ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ការិយាល័យទទួលព័ត៌មានតាមរយលេខ 012871575/0882799939/0962831400

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១១/១០/២០២០ លោក ឧ/ត្រី បោន ប៊ិន មេ/ការ អ.ហ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អីុលីត ខាប់ ឆ្នាំ២០២០ ខេត្ត ប/ជ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯ/ឧ ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ឯ/ឧ លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក បួយ ម៉េង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។
បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥/៧/២០២០ រហូតដល់ថ្ងៃទី១១/១០/២០២០ មានរយ:ពេល៧៩ថ្ងៃហើយ នៅតារាងបាល់ទាត់សប្បនិមិត្ត (អីុលីតស្ពតក្លឹប) ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។
លោក ឧ/ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា តាមរយ:លទ្ធផលនៃការប្រកួត យើងរកឃើញក្រុមកីឡាដែលមានសមត្ថភាពដណ្ដើមបានពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំណោម១៨ក្រុមផងដែរ។
ក្នុងពិធីនេះដែរលោក ឧ/ត្រី បោន ប៊ិន បានឧបត្ថម្ភ ជាថវិកាចំនួន៣៩០០០០០រៀល (បីលានប្រាំបួនសែនរៀល) ដល់ គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួលបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីេជាការលើកទឹកចិត្តផងដែរ ។