(គេហទំព័រ ស្ម័គ្រជាតិ)នោះវីវរហើយមេឃុំ ឈេឺ តុំ និងចៅវាយស្រុក ក្រគរ គៀបធ្វើស៊ីដីរបស់ប្រជាពលរដ្ឋ២៥គ្រួសាររស់នៅភូមដង្កៀបក្តាម ពួកគាត់សូមអំពាវនាវដល់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរំដោះដី ចំនួន ៧២ហិតា ចេញពីក្រញុាំដៃលោកមេឃុំ និងលោកចៅហ្វាយស្រុក ក្រគរ និងរកយុត្តិធម៌ជួនប្រជាពលរដ្ឌពួកគាត់ផងទាន!

ចេញផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០
ការិយាល័យទទួលព័ត៌មាន 012871575/0882799939/0962831400

ខេត្តពោខ្សាត់ =តាមប្រភព ទទូលបានពីភាគី ប្រជាពលរដ្ឌ និង ក្រុមមន្ត្រី បានអោយដឹងថា ប្រជាពលរដ្ឌលោកបាន កាប់គាស់ដីនោះ ដោយប្រើនិងកាំបិត ពូថៅ ដឹង ចបនិង ភ្គាក់ ។ល។ កាន់កាប់ តាំងពីឆ្នាំ ២០០៥ មកម្លេះ មុនក្រុមហ៊ុន ចិន។

ពួកគាត់បានកាន់កាប់អាស្រយ័ផលលើដីនេះ១៥ ឆ្នាំហើយ តែឆ្នាំចុងក្រោយនេះ ដំណាំនិងផ្ទះ ពួកគាត់ត្រូវបាន លោក មេ ឃុំ និងមេ ប៉ុស្ថិ៍ យក ត្រាក់ទរ័ ៣គ្រឿង ឈួសផ្ទះ និងដំណាំ ពួកគាត់ចោលខ្ទិចអស់គ្នានសល់ ហើយចោតថា ខាងក្រុមហ៊ុនជាអ្នកឈួស (បំណងយកដីលក់ចែកលុយគ្នា)នេះជាការអះអាងរបស់ប្រជាពលរដ្ឌ ។

លោកមេឃុំ ឈេឺ តុំ លោកបានប្រាប់ ថា ដីនេះប្រជាពលរដ្ឌ ២៥ គ្រួសារ យកដីក្រុមហ៊ុនចិន ហើយចិនទាមទា យកវិញលោកមិនដឹងទេ លោក សាត ក្រុម ប្រឹក្សាឃុំ ឈេឺ តុំ បានប្រាប់ឱ្យដឹងថា ដីនោះពីមុន សុទ្ធតែព្រៃ និងជាដីស្បែកខ្លា ឬជាដី ស្អុយ ប្រជាពលរដ្ឌគាត់ចឹងហើយពួកគាត់កាប់ឆ្កាគាស់អាស្រយ័ផល ជារឿងធម្មតា ដើម្បីជីវិត្តនិងគ្រួសារ លោកបន្តថា មិនហ៊ាននិយាយច្រើនទេព្រោះលោកកូនចៅគេ! លោក ស្មៀនឃុំ ឈើតុំ បន្ថែមទៀតថា ដីនោះប្រជាពលរដ្ឌ កាន់កាប់យូរហើយមែន តែ ពួកគាត់អត់ឯកសារអ្វី បញ្ជាក់ ដូច្នេះលោកមិនហ៊ាននិយាយទេ ហើយកន្លងមកក៍មានការបញ្ចប់រឿងនេះនៅសាលាឃុំ ដោយ លោក ចេង ឡាយ អភិបាលរងខេត្ត ជាអ្នកបញ្ចប់។

ចំណែកប្រសាសន៍លោក អភិបាលស្រុក ក្រគរ លោកបានឱ្យដឹងថា ដីនេះមាននៅក្នុងផែនទីក្រុមហ៊ុនចិន ដែលចុះបញ្ជើ រួចហើយ ដូច្នេះមិនអាចកាត់អោយពួកគាត់បានទេ លោកបន្តថា ប្រជាពលរដ្ឌ២៥គ្រួសារ នេះទើបតែមករស់នៅអស្រ័យផល ២ឆ្នាំទេ! ដោយលោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់ ដែល ប្រជាពលរដ្ឌចោតថា បានចុះទៅដល់មូលដ្ឋាន ហើយបែរជាមិនទៅពិនិត្យដីជាក់ស្តែងទេ តែចូលត្រឹមតែ សាលា ឃុំ រួច អត់ដោះរឿងអីទាំងអស់ គឺបានត្រឹមតែ លើក ផៃនទីចង្អុលប្រាប់ ហើយ ស្រែកគំរាមគំហែង ដល់ពួកគាត់ មិនអោយតវ៉ា នោះទេបើនៅតែតវ៉ាទៀតត្រូវតែអនុវត្តន៍តាមច្បាប់របស់ខេត្ត។( ចាប់ដាក់គុគហើយ ) ដោយអំណាចរដ្ឋ………!

ប្រជាពលរដ្ឌដែលកំពុងរងការគំរាមគំហែង ពីសំណាក់អាជ្ញាធរ ដែលឃប់ឃឹត គ្នាជាប្រពន្ធ័ ប្លន់យកដីរបស់ពួកគាត់៧២ហិតា លោកបានសុុអំពាវនាវដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្ត ចិត្តទេវតា មេត្តាជួយដល់ពួកគាត់ទាំងអស់គ្នាផង និងជាពិសេសបំផុតគឺ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាកំពូល បិតា ស្ថាបនិក សន្តិភាព កម្ពុជា សូមមេត្តាជួយដល់ប្រជាពលរដ្ឌទាំង២៥គ្រួសារ ដែលជាកូនចៅឱ្យបានរស់អស្រ័យផលដោយស្មោះស្ម័គ្រអស់ពីដួងចិត្តផងទាន!៕ដោយ: ស្ម័គ្រជាតិ