(គេហទំព័រ ស្ម័គ្រជាតិ)ក្រុមហ៊ុន ដានីដេង កំពុងសម្រុកដឹកសត្វជ្រូកឆ្លងដែនពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្នុងមួយថ្ងៃ ៗ រាប់សិបឡាន ដោយក្រោមលេសថា មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ០១សន្លឹក

ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១២៨៧១៥៧៥/០៨៨២៧៩៩៩៣៩

ខេត្តឧត្តរមានជ័យ ៖ ក្រុមហ៊ុន ដានីដេង បាននឹងកំពុងសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុក ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានហាមយ៉ាងណាក៏ដោយ ព្រោះសំអាងទៅលើលិខិត និងអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ០១សន្លឹក។

នៅថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២០នេះ មានសេចក្តីរាយការណ៍ ពីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មកថា ក្នុងមួយថ្ងៃៗ គេសង្កេតឃើញរថយន្តក្រុមហ៊ុន ដានីដេង បានសម្រុកនាំសត្វជ្រូកចូលប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្នុងមួយថ្ងៃ រាប់សិបឡាន ដោយគេពុំដឹងពីចំនួនការនាំចូលអោយពិតប្រាកដនោះឡើយ។

ម្ចាស់អាជីវកម្មក្រុមហ៊ុនខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ ចែ ធំ ប្តីលោកឧត្តមសេនីយ៍ត្រី កែវ ឋានៈ មានតួនាទី ជាទីចាត់ការទំនាក់ទំនងព្រំដែន។

ក្រុមហ៊ុនខាងលើ ដោយសំអាង និងយកលេស លើលិខិតរបស់ក្រសួងកសិកម្ម ០១សន្លឹក បានសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ ក្នុងមួយថ្ងៃៗ រាប់សិបឡាន ទើបមហាជនសន្និដ្ឋាន និងសង្ស័យថា ការនាំចូលជ្រូករបស់ក្រុមហ៊ុនខាងលេី នេះ ដឹកលើសច្បាប់អនុញ្ញាតរបស់ក្រសួងកសិកម្ម និងបានផ្គេីនទៅនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានហាម និងឲ្យមានការកាត់បន្ថយក្នុងការនាំសត្វរស់ និងចំណីអាហារគ្រប់ប្រភេទ ដែលនាំចូលពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ និងលើកស្ទួយវិស័យកសិកម្ម ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

ប៉ុន្តែ ម្ចាស់ក្រុមហ៊ុនខាងលើ បាននឹងកំពុងសម្រុកនាំចូលសត្វជ្រូកឆ្លងដែនពីប្រទេសថៃ យ៉ាងគំហុក ដោយពុំដឹងការនាំចូលពិតប្រាកដ ដោយមានការបើកភ្លើងខៀវពីសំណាក់លោក វ៉ាន់ ក្តេរ មេគយច្រកអន្តរជាតិអូរស្មាច់ និងលោក តាញ់ បុត្តា បសុព្យាបាលពេទ្យសត្វខេត្តឧត្តរមានជ័យ ទើបម្ចាស់អាជីកម្មខាងលើ ដឹកជញ្ជូនឆ្លងដែនបានដោយសេរី។

ជុំវិញករណីខាងលើ ក្រុមការងាយើង មិនអាចសុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនខាងលើបានទេ ព្រោះខលទៅលើក តែគ្រាន់តែដឹងថា អ្នកសារព័ត៌មាន ក៏បិទទូរស័ព្ទវិញ។ ចំណែកលោក តាញ់ បុត្តា ពេទ្យសត្វខេត្ត លោកក៏មិនបានដឹង នៃការនាំចំនួនសត្វជ្រូកចូលឲ្យពិតប្រាកនោះដែរ ៕ ដោយ:ស្ម័គ្រជាតិ