ចង់បានកូនប្រសារអ្នកទីក្រុងភ្នំពេញ ម្ដាយបង្កើតប្រើហឹង្សានិងបង់ឃាំងកូនស្រីរបស់ខ្លួនចងនិងច្រវ៉ាក់នៅផ្ទះមេប៉ុស្ដិ៍នគរបាល បាក់អន្លូងព្រោះចង់បំបែកចេញពីគូរដណ្ដឹង៖មានវីឌីអូ

ខេត្តឧត្ដរមានជ័យ÷ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩នារីម្នាក់ ឈ្មោះស៊ុនស្រី និច.អាយុ១៩ឆ្នាំ រស់នៅភូមិ​តាសំ ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ​ ត្រូវម្ដាយបង្កើយឈ្មោះ​ ឈ្មោះហៀង​ មុំ​ អាយុជាង៤០ បានបង្ករហឹង្សារបង់ឃាំង ចងនិងច្រវ៉ាក់ នៅផ្ទះលោករ៉ាត់ ឈ្មោះហៅក្រៅជាមេប៉ុស្ដិ៍បាក់អន្លូង។
បានអោយដឹងថា ÷ម្ដាយបង្កើតរបស់ខ្លួន បានប្រើហឹង្សារមកលើរូបគាត់ជាខ្លាំង និងចាប់គាត់ចងនិងច្រវ៉ាក់ ឃុំខ្លួន​ដោយចងនិងច្រវ៉ាក់អស់រយពេល៧ម៉ោងគឺពីម៉ោងបីរសៀលដល់ម៉ង១០យប់ ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ នៅនិងផ្ទះតារ៉ាត់​ មេប៉ុស្ដិ៍នគរបាលបាក់អន្លូង​ ។

នារីខាងលើបានបញ្ជាក់ថា÷មូលហេតុដែលម្ដាយបានចាប់វ៉ៃធ្វើបានបាបនិងបង់ឃាំងខ្លួន កព្រោះតែចង់បំបែកបំបាក់ខ្លួនពីគូរដណ្ដឹងក្រោយភ្ជាប់ពាក្យរួចបានមួយថ្ងៃ ដើម្បីចង់អោយខ្លួនទៅយកប្ដីនៅទីក្រុង ភ្នំពេញជាអ្នកមានទ្រព្យស្ដុកស្ដមនិងមានការងារល្អធ្វើ។
តែនាងមិនព្រមទោះស្លាប់កមិនបែកគ្នាជាមួយបុរសជាគូរដណ្ដឹងរបស់ខ្លួនដែ ព្រោះនាងបានទំមុនស្រគៀល រហូតដល់មានផ្ទៃពោះទៅហើយ។

នារីខាងលើបញ្ជាក់ថា÷ខ្លួនពេលដែលម្ដាយរបស់នាងឃុំខ្លួននាងចង់និងច្រវ៉ាក់នៅលើផ្ទះតារ៉ាត់មេប៉ុស្ដិ៍ នោះលោកមេប៉ុស្ដិ៍ក៍បាននិយាយទៅកាន់ម្ដាយថាធ្វើចឹងឃោឃៅណាស់​ តែមេប៉ុស្ដិ៍កមិនអាចជួយអ្វីនាងបាន ព្រោះលោកមេប៉ុស្ដិ៍និងម្ដាយរបស់ខ្លួនជាដន្លងនិងគ្នា។

លោកអ៊ិន កាយអធិការស្រុកត្រពាំងប្រាសាទបានអោយដឹងថា÷រឿងនោះលោកបានជួយអន្តរាគមន៍នៅពេលម្ដាយខ្លួនតាមយាយីពិតប្រកដមែន ហើយអោយសំរានៅនិងកន្លែងមួយយប់ទៀតផងដើម្បីការពារសុ ត្ថភាព លោកបន្តរថាលោកករបានកោះអញ្ជើញម្ដាយនារីខាងលើដែតែពួកគាត់មិនបានចូលបំភ្លឺទេ។

មេប៉ុស្ដិ៍នគរបាលបាក់លោកបដិសេធន៍ចំពោះថានារីខាង់ត្រូវម្ដាយចាប់ឃមចងនិងច្រវ៉ាក់នៅផ្ទះរបស់ខ្លួន​ព្រោះលោករវល់ការងារនៅប៉ុស្ដិ៍មិនបានដឹងរឿងអ្វីទាំងអស់៕ ដោយ៖ស្ម័គ្រជាតិ