ដីព្រៃសហគមន៍ជាង៤,០០០ហិតាត្រូវបានពលរដ្ឋដណ្ដើមគ្នាកាប់ទន្រ្ទានធ្វើជាកម្មសិទ្ធ ឯអាជ្ញាធបានត្រឹមតែអង្គុយមើល

ខេត្តឧត្តរមានជ័យ÷ ដីព្រៃសហគមន៍ជាង៤,០០០ហិចតាត្រូវបានពលរដ្ឋដណ្តើមគ្នាកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធ។ ដីព្រៃសហគមន៍ខាងលើស្ថិតនៅក្នុងភូមិរំចេក និងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជាក់ស្តែងនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩នេះមានសេចក្តីរាយការណ៍មកពីភូមិអូរតាម៉េងថាដីព្រៃសហគមន៍មួយកន្លែងដែលស្ថិតនៅក្នុង ភូមិរំចេក និងភូមិអូរតាម៉េងដែលមានផ្ទៃដីរសរុបចំនួន ៤១៥១ហិកតា គឺកំពុងរងការកាប់ទន្រ្ទានពីសំណាក់ប្រជាពលរដ្ឋមកពីបណ្តារស្រុកខេត្តផ្សេងៗ ដូចជាខេត្តសៀមរាប កំពង់ធំនិង បន្ទាយមានជ័យ។ល។

ប្រភបាបន្តរថា គេសង្កេតឃើញជារាងរាល់ថ្ងៃប្រជាពលរដ្ឋរាប់សិបនាក់កំុពុងធ្វើការកាប់ទន្រ្ទានដីព្រៃសហគមន៍ខាងលើជាង៤,០០០ហិកតា ត្រូវបានប្រឈមនិងការបាត់បង់ និងហិនហោចព្រៃឈើនៅពេលឆាប់ៗខាងមុខនេះបើសិនជាអាជ្ញាធនៅតែគ្មានវិធានការទបស្កាត់នោះទេ ព្រោះគេសង្កេតឃើញពលរដ្ឋជាច្រើនបានកែនគ្នាមកធ្វើការកាប់ទន្រ្ទាន់នៅក្នុងដីព្រៃសហគមន៍នេះហើយគេសង្កេតឃើញប្រជាពលរដ្ឋខាងលើដូចជាមានការទំនាក់ទំនងនិងបានសហការជាមួយប្រធានសហគមន៍យ៉ាងស្អិតរមួត បើមិនដូច្នេះទេពួកគេមិនអាចចូលទៅកាប់ដីព្រៃខាងលើនេះបានឡើយ។ ចំអាជ្ញាធរស្រុកអន្លង់វែងស្ងាត់ដូចចោលួចសេះជាពិសេសលោក ហោ ជិនវរះ យុទ្ធ អភិបាលស្រុកអន្លង់វែងដូចជាត្រូវថ្នាំសណ្តំរបស់ប្រធានសហគមន៍មិចមិនដឹងបានជាគ្មានវិធានការទបស្កាត់បន្តិចសោះ។

មហាជនរចាំមើលថា តើបន្ទាប់ពីថ្នាក់ជាតិបានចេញលិខិតទបស្កាត់ការការពារនៅធនធានធម្មជាតិដែលជាសម្បាត្តិជាតិនៅក្នុងមូលដ្ឋានតើលោកចៅហ្វាយស្រុកអន្លង់វែងមានវិធានការឬអត់?៕ដោយ: ស្ម័គ្រជាតិu