អាជ្ញាធរជាតិអប្សរាកំពុងដំណើរការក្រាលកៅស៊ូលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ

ខេត្តសៀមរាប ៖ ក្រោយពីបានឈូសឆាយ បង្ហាប់គ្រឹះ រៀបចំប្រព័ន្ធរំដោះទឹក ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ស្វាយធំ-ព្រះដាក់) កំពុងដំណើរការក្រាលកៅស៊ូហើយនៅព្រឹកថ្ងៃសុក្រ ១១កើតខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ គម្រោងកែលម្អនេះ គឺចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំខាងកើតរហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី។

យោងតាមរបាយការណ៍សង្ខេបរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ គម្រោងជួសជុលក្រាលកៅស៊ូដែលកំពុងដែលដំណើរការនេះ នឹងធ្វើឡើងជាដំណាក់កាលៗក្នុងទិសដៅពីត្បូងទៅជើង។ ដំណាក់កាលទី១ ចាប់ផ្តើមពីចំណុចកែងផ្លូវជាតិលេខ៦ រហូតដល់រង្វង់មូលព្រៃគុយ។ រីឯដំណាក់កាលទី២ ចាប់ពីរង្វង់មូលព្រៃគុយរហូតដល់រង្វង់មូលកូនដំរី។ ជាសរុបផ្លូវនេះមានទទឹង៧ម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) មានកម្រាស់៦សង់ទីម៉ែត្រ និងមានប្រវែងសរុប ១៤,៦៧៥ម៉ែត្រ៕y